ចំលាក់បុរាណខ្មែរមាន៣ ប្រភេទគឺ៖
- ចំលាក់ គឺជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្ម លូកចូលទៅក្នុងសាច់ថ្មមើលមិនសូវឃើញខ្ពស់រឺផុតចេញខ្លាំងពីផ្ទៃថ្មឡើយ
- ចំលាក់លៀន គឺជាក្បាច់ឆ្លាក់មានសភាពលៀនចេញមកកក្រៅខ្ពស់ពីផ្ទៃថ្ម គឺគេដាប់សាច់ថ្មអោយចូលជ្រៅ មើលទៅរូបចំលាក់ហាក់ដូចជាផុសចេញពីផ្ទៃថ្ម ។ ក្បាច់នេះគេច្រើនឃើញសំបូរនៅលើសរសេរពេជ្រ លើផ្តែ លើជញ្ជាំង .... ។
- ចំលាក់លោត គឺជាក្បាច់ដែលគេបានឆ្លាក់ជារូបសត្វ ផ្កា រឺ មនុស្សគឺគេឆ្លាក់ពុំជាប់នឹងជញ្ជាំងទេគេឆ្លាក់ដាច់ពីជញ្ជាំងដោយមានទំរសំរសំរាប់ភ្ជាប់និងជញ្ជាំង ព្រោះខ្លាចរលំ រឺដួល ។ ក្រោយមកទៀតគេក៏បានឆ្លាក់ដាច់តែឯងដោយពុំចាំបាច់មានទំរទេ ។