ទង់ជាតិ ចំរៀងនិងសញ្ញាជាតិមានរូបតំណាងអោយ៖
១. ទង់ជាតិៈ តំណាងអោយសេរីភាពនិងឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីនិរន្តរភាពសេរីភាពនៅក្នុងប្រទេសរបស់ខ្លួន ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានពណ៌ដូចតទៅ៖
- ពណ៌ខៀវ តំណាង សាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ស្ថិតក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ
- ពណ៌ក្រហម តំណាងស្មារតីអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីមាតុភូមិឮ
- រូបប្រាសាទអង្គរវត្តពណ៌ស តំណាងអោយអរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហានគរ និងតំណាងអោយសាសនា សីលធម៌ចរិយាធម៌ ។ ដូចនេះ ទង់ជាតិទាំងមូលមានខ្លឹមសារ តំណាងអោយ ជាតិសាសនា ព្រះមហាក្សត្រ
២. ចំរៀងជាតិ រឺភ្លេងជាតិ
- វគ្គទី១ ការបួងសួងដល់ទេពតា សូមជួយរក្សាព្រះមហាក្សត្រខ្មែរ ប្រកបដោយបារមីខ្លាំងក្លា មានទិសពិធរាជធម៌ ដែលបានដឹកនាំកសាងប្រាសាទអង្គរនិងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង
- វគ្គទី២ ប្រាសាទថ្មនៅកណ្តាលព្រៃធ្វើអោយយើងស្រមៃឃើញមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម ធានាបានភ័ព្វព្រេងសំណាងរបស់កម្ពុជា
- វគ្គទី៣ ការរំលឹកគុណព្រះពទ្ធសាសនានៅគ្រប់ទីវត្តអារាម ដែលជួយអោយប្រទេសខ្មែរក្លាយជាមហានគរតាំងពីសម័យដូនតារៀងរហូតមក ។ បើយើងជឿជាក់និងប្រតិបត្តិតាមដូនតាយើងនោះជាតិរបស់យើងនិងថ្កុំថ្កើងរុងរឿង ដូចសម័យមហានគរ ។
៣. សញ្ញាជាតិ សង្ហារ ( សញ្ញាជាតិ ) មានន័យថា គឹជាត្រាប្រពៃណី និង ជាផ្លូវការសំរាប់ព្រះចៅក្រុងកម្ពុជាធិបតី ( ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ) ហើយមានរូបសញ្ញាដូចតទៅ៖
- មកុដរាជ្យ តំណាងអោយមន្រ្តីរាជការ និងប្រជារាស្រ្តទាំងអស់គាំទ្រនិងលើកស្ទួយព្រះមហាក្សត្រអោយគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា
- ពន្លឺឆព្វណ្ណរង្សី តំណាងអោយបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុរាស្រ្តប្រកបដោយទសពិតរាជធម៌ និងតំណាងអោយអរិយធម៌ខ្មែរ
- ព្រះខ័នរាជ្យ តំណាងអោយអំណាចនៃអាវុធដ៏ស័ក្តិសិទ្ធិបំផុត សំរាប់ព្រះមហាក្សត្រគ្រង់រាជក្នុងសន្តិភាព និងយុត្តិធម៌
- សញ្ញា តំណាងអោយភាពនៃជោគជ័យ និងការអភិវឌ្ឍរីកចំរើន ជានិច្ចនិរន្តរ៍សំរាប់ព្រះរាជាណាចក្រកម្ពុជា
- ជើងពាន តំណាងអោយ បល្ល័ង្គរាជ្យ ដែលជាអាសនៈកិត្តិយសនិងដ៏ពិសិដ្ឋបំផុត សំរាប់ព្រះមហាក្សត្រទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ
- រាជបល្ល័ង្គ តំណាងអោយព្រះមហាក្សត្រដែលទីសក្ការៈ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំប្រជារាស្រ្តទាំងអស់ នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រទ្រងបានគ្រប់គ្រងប្រទេសប្រកបដោយទសពិតរាជធម៌ ដែលជាប្រភពផ្តល់នូវថាមពលខាងស្មារតី និងសំភារៈសំរាប់ប្រទេសជាតិក្នុងការអភិវឌ្ឍ និងនិរន្តភាព
- ឆ័ត្ររួត ( ស្វេតច្ឆត្រទាំងពីរ ) ដែលបានបាំងគ្រងជាកិត្តិយសពីលើបល្ល័ង្គតំណាងអោយអំនាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីនិងការគ្រប់គ្រងរបស់ព្រះមហាក្សត្រ ក្នុងព្រះរាជវង្សនៃមហានគរខ្មែរ ដែលព្រះអង្គជាអ្នកថែរក្សាប្រជារាស្រ្តហើយក៏តំណាងអោយភពទេវៈទាំង៩ ដែលមានទេវតាប្រកបដោយបារមីនិងឬទ្ធិអំណាចនៅចាំគ្រប់គ្រង់ថែរក្សាព្រះមហាក្ស្តត្រជាប្រចាំ
- រាជសីហ៍និងគជសីហ៍ តំណាងអោយអំណាច និងមហិទ្ធឬទ្ធិនៅក្នុងរបបរាជាធិបតេយ្យកម្ពុជានិងតំណាងអោយព្រះសុពណ៌បាទុកា ( ទ្រនាប់ជើងមាស ) ទាំងពីរក្នុងចំនែកមួយនៃកេតនភណ្ឌទាំង៥យ៉ាង សំរាប់រៀបចំពិធីអភិសេក ព្រះរាជាទ្រង់ឡើងគ្រងរាជ្យនិងតំណាងអោយកំលាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិព្រះរាជបល្ល័ង្គ ។
- ពាក្យ ព្រះចៅក្រុងកម្ពុជា តំណាងអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។