ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បាតុភូតចន្ទគ្រាស ក៏ដូចសូគ្រាសដែរ វាកើតឡើងនៅពេលណា ផែនដីចន្លោះព្រះអាទិត្យ និងព្រះចន្ទនៅក្នុងពេលព្រះចន្ទពេញវង់ ។ នៅពេលព្រះចន្ទពេញវង់ជាថ្មីហើយធ្វើដំណើរមកនៅចន្លោះរវាងព្រះអាទិត្យ និងផែនដីនៅពេលនោះកើតមានបាតុភូតសូគ្រាសវិញម្តង ។ ដំណើរបែបនេះតែងកើតបាំងគ្នាទៅមកម្តងព្រះចន្ទម្តងព្រះអាទិត្យឥតឈប់ ។ ចំនួនសូគ្រាស និងចន្ទគ្រាសមានបំរែបំរួលពីអប្បរមាឡើង ។ នៅក្នុងករណីសូគ្រាសកើតឡើង ២ដង ក្នុងនោះចន្ទគ្រាសកើត២ដងដែរ ។ អតិបរិមានៃបាតុភូតនេះមាន៧ដង ក្នុងនោះគ្រាស៥ដង ។ ចំនួនទាំងពីរនេះប្រែប្រួលមិនកំណត់ ។ ជាទូទៅបាតុភូតចន្ទគ្រាស មិនរំភើប និងរន្ធត់ចិត្តដូចសូគ្រាសទេ ។ គេមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលណាសូគ្រាសកើតឡើងធ្វើអោយងងឹតភ្លាមៗ ទាំងកណ្តាលព្រឹកព្រលឹម ទោះបីយើងដឹងថាបាតុភូតនេះកើតជាធម្មតាក៏ដោយ យើងតែងទទួលអារម្មណ៍ដិតដាមដោយអភូតហេតុបន្តពីបុព្វបុរសយើងរហូតមក ។