ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងបានដឹងរួចមកហើយ គឺព្រះចន្ទធ្វើដំណើរជុំវិញផែនដី ចំណែកផែនដីធ្វើដំណើរជុំវិញផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យដូចនេះបាតុភូតសូគ្រាសកើតឡើងនៅពេលណាព្រះចន្ទស្ថិតនៅចន្លោះព្រះអាទិត្យនិងផែនដី ។ នៅក្នុងរយៈពេលនេះពន្លឺព្រះអាទិត្យត្រូវបាំងបាត់បន្តិចម្តងៗរហូតបាត់ពន្លឺទាំងស្រុង ។ ចំពោះរយៈពេលបាំងបាត់នោះគឺអាស្រ័យទៅនឹងទីតាំងផែនដី ព្រះអាទិត្យ ព្រះចន្ទ និងចំងាយមកលើផែនដី ។ ជាទូទៅបាតុភូតសូគ្រាសបានកើតឡើង និងបាំងបាត់ពន្លឺតែផ្នែកណាមួយនៅលើពិភពលោកតែប៉ុណ្ណោះ ។ បាតុភូតនេះតែងកើតឡើងជាញឹកញាប់ ដោយមិនកំណត់ទីតាំងអោយច្បាស់នោះទេ ហើយមនុស្សយើងក៏មិនអាចមើលឃើញសកម្មភាពនេះគ្រប់ពេលបានឡើយ ។