ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងគ្រាន់តែដឹងថាមានរញ្ជួយដី តែរញ្ជួយសមុទ្រកើតពីការកំរើកញ័រដីបាតសមុទ្រដូចរញ្ជួយដី និងបន្ទុះភ្នំភ្លើងដែរ។ ចលនារញ្ជូយនេះ កើតមានខ្លាំងរឺខ្សោយនៅតាមកជម្រៅទឹកសមុទ្រជ្រៅ រឺរាក់ ពេលខ្លះវាអាចបង្អាក់ដំណើរនាវា រឺអាចពន្លិចវាបានតែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ចលនារញ្ជូយទឹកអាចបង្កើតអោយមានរលក រុញច្រានបន្តបន្ទាប់គ្នា។ នៅពេលរញ្ជួយកើតនៅកន្លែងទឹករាក់មានរលកធំៗនិងមានល្បឿនលឿន អាចដល់ ១០០ម៉ែត្រក្នុងមួយនាទីនិងមានកំលាំងពី២០ដល់៣០តោនជាប់ៗគ្នាអាចបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ រញ្ជួយដី និងសមុទ្រដែលធ្លាប់កើតយ៉ាងធំនិងគ្រោះថ្នាក់បំផុតមាន ៖ លីស្បោនប៉ទុយហ្គាយក្នុងឆ្នាំ ១៧៥៥ និងនៅមិស្ស៊ីណា (ស៊ីស៊ីល) មានកំពស់រលក ១៥ម៉ែត្រនៅឆ្នាំ ១៩០៨។ ចំពោះរញ្ជួយសមុទ្រនៅកាមេស៊ី (ជប៉ុន) មានកំពស់រលកជាង៣០ម៉ែត្រ ក្នុងឆ្នាំ ១៨៩៦។