១. អត្តន័យ
ច្បាប់បោះឆ្នោតមានសារៈសំខាន់ត្រង់មិនអោយគណបក្សនីមួយៗធ្វើអ្វីៗតាមអំពើចិត្តនោះទេ គឺត្រូវតែគោរពតាមច្បាប់បោះឆ្នោត ។
២. លក្ខខណ្ឌ
ក. អ្នកមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោត
- មានសញ្ជាតិខ្មែរ
- មានអាយុ១៨ឆ្នាំឡើងទៅគិតទៅដល់ថ្ងៃបោះឆ្នោត
- មានអាសយដ្ឋានច្បាស់លាស់ក្នុងព្រះរាជាណាចក្រកម្ពុជា
- ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់
- មិនត្រូវស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធធនាគារ
- ពុំមែនជាជនវិកលចររិតរឺជនដែលស្ថិតក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថាប័នសមត្ថកិច្ច ។
ខ. អ្នកមានសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតអោយ
- មានសញ្ជាតិខ្មែរពីកំនើត
- មានអាយុ២៥ឆ្នាំឡើងទៅគិតទៅដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធបោះឆ្នោត និងប័ណ្ណបោះឆ្នោត
- ស្នាក់នៅជាអចន្ត្រៃយ៍ក្នុង ព្រះរាជាណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតទៅដល់ថ្ងៃបោះឆ្នោត
- មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ។