Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ស្ថាប័នរឺ អង្គការនីមួយៗរៀបចំបង្កើតឡើងតាមរយៈ៖

ក. រដ្ឋសភាៈ រៀបចំបង្កើតឡើង ដោយការបោះឆ្នោតសកលតាមប្រព័ន្ធតំណាងសមាមាត្រ និងតាមបញ្ជីគណបក្សមានសមាជិកយ៉ាងតិច ១២០រូប ( អាណត្តិទី១ ឆ្នាំ១៩៩៣ ) អាណត្តិទី២ ចំនួន១២រូប ( ឆ្នាំ១៩៩៩ ) និងបច្ចុប្បន្នអាណត្តិ ទី៣ចំនួន១២៣រូប ( ឆ្នាំ២០០៤ ) ។ សមាជិកសភានេះ ត្រូវបានជ្រើសរើសពីក្នុងចំនោមបេក្ខជនអាយុ២៥ឆ្នាំ យ៉ាងតិចហើយមានសញ្ជាតិខ្មែរពីកំណើត​មានឈ្មោះក្នុងបញ្ជីគណបក្ស ។ រដ្ឋសភាមាននីតិកាល៥ឆ្នាំ និងផុតកំណត់ពេលរដ្ឋសភាថ្មីធ្វើសច្ចាសណិធានមុនចូលកាន់តំណែង ។

ខ. ព្រឹទ្ធសភាៈ មានសមាជិកស្មើពាក់កណ្តាលសមាជិករដ្ឋសភា រឺយ៉ាងតិចចំនួន៦០រូប (ឆ្នាំ១៩៩៩ចំនួន៦១រូប ) ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់មានសមាជិក២រូប ជ្រើសតាំងដោយរដ្ឋសភា និងសមាជិកដទៃទៀតជ្រើសតាំងដោយការបោះឆ្នោតអសកល ។ សមាជិកព្រឹទ្ធសភាមានអាយុយ៉ាងតិច៤០ឆ្នាំ មុនពេលព្រឹទ្ធសភាថ្មីសច្ចាប្រណិតធានចូលកាន់តំណែង ។

គ. រាជរដ្ឋាភិបាលៈ តាមសំណើរពីរដ្ឋសភាព្រះមហាក្សត្រទ្រង់ជ្រើសតាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្រ្តគណបក្សឈ្នះឆ្នោយអោយបង្កើតរដ្ឋាភិបាល ។ វរជនរូបនេះនាំសហការីដែលជាតំណាងរាស្រ្ត រឺជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូផ្គងអោយកាន់តំណែងផ្សេងៗ ។ ក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។ ក្រោយពីរដ្ឋសភាមានបោះឆ្នោតទុកចិត្តហើយ ព្រះមហាក្សត្រទ្រងចេញព្រះរាជក្រឹត្យតែងតាំងគណៈមន្រ្តីទាំងមូល ។ បន្ទាប់មក គណ់រដ្ឋមន្រ្តីធ្វើសច្ចាប្រណិធានដើម្បីចូលកាន់តំណែង ។

ឃ. សាលាជំរះក្តីៈ តាមសំណើររបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជំរះក្តី ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលបន្ទុកព្រាងព្រះរាជក្រឹត្យនោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login