កើតមកជាមនុស្សដែលមានជីវីត យើងមិនត្រូវរស់នៅសំរាប់តែរស់ទេ គឺត្រូវរស់អោយមានគោលដៅនៃជីវីតរបស់ខ្លួន និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរបន្ថែមពីការរស់រានមានជីវីតទៀតដូចជា៖
ក. បំណកស្រាយគំនិត គឺៈ
- មិនត្រូវរស់ដើម្បីរស់ មិនរស់ដើម្បីហូបទេ
- ត្រូវចេះរស់ចុះនៅសំរុងជាមួយអ្នកដទៃប្រកបដោយសន្តិភាព និងសុខដុមរម្យនា
- រស់នៅប្រកបដោយកិត្តិយស ។
- រស់មានប្រយោជន៍ដល់សង្គមជាតិគ្រួសារ និងខ្លួនឯង ។
ខ. ដើម្បីរស់អោយបានថ្លៃថ្នូរគឹ៖
ខ្ញុំត្រូវចេះកំនត់គោលដៅនៃជីវីតរបស់ខ្កួន ដូចតទៅ៖
- ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌និងគុណធម៌ល្អ
- ត្រូវចេះគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ
- ត្រូវចេះស្វែងរកមុខជំនាញ ចំណេះដឹងបច្ចេកទេសវិទ្យាសាស្រ្តាស្របតាមការរវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួនឯង និងការអភិវឌ្ឍន៍
- ចូររូមកសាង និងការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិទឹកដី និងរាល់សកម្មភាពស្របច្បាប់របស់សង្គម
- ចូលរួមជួយលុបបំបាត់គ្រងបាតុភាពអវិជ្ជមាន ដែលមាននៅក្នុងសង្កមតាមការដែលអាចធ្វើទៅបាន
- ត្រូវចេះអភិវឌ្ឍន៍ខ្លួនឯងជានិច្ច
- ត្រូវចេះររៀបចំផែនការនិងគំរោងការសំរាប់ជីវីត
ត្រូវស្គាល់ខ្លួនឯង ដោយខ្លួនឯង ។