ប្រទេសនៅក្នុងតំបន់អាស៊ាន ៖
ក. ប្រទេសធ្លាប់ត្រូវគេដាក់អាណានិគម
- ព្រះរាជាណាចក្រកម្ពុជា ក្រោមអាណានិគមបារាំង ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។
- ព្រុយណេដារូសាឡាម ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯកករាជ្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៤ ។
- សហភាពមីយ៉ាន់ម៉ា ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨ ។
- សហព័ន្ធម៉ាឡេស៊ី ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧ ។
- សាធារណរដ្ឋសិង្ហបុរី ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៨ ។
- សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមអាណានិគមនិយមហូឡង់ ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥ ។
- សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអាណានិគមនិយមបារាំង ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ១៩៤៥ ។
- សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអាណានិគមនិយមបារាំង ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ១៩៤៩ ។
ខ. ប្រទេសមិនធ្លាប់ត្រូវគេដាក់អាណានិគម
- ព្រះរាជាណាចក្រស្យាម ការពិតស្យាម (ថៃ) ពុំធ្លាប់ត្រូវបានគេដាក់អាណានិគមឡើយ (ជារូបភាពខាងក្រៅ) ប៉ុន្តែបើយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តវិញ ស្យាម ក៏ធ្លាប់ត្រូវពួកអង់គ្លេសដាក់អាណានិគមដែរ (រូបភាពខាងក្នុង) ។