កាតព្វកិច្ចនារីពេលចូលម្លប់មានដូចជា ៖
- ត្រូវមានសៀវភៅក្បូនខ្នាតផ្សេងៗពិសេសច្បាប់ស្រីបើមិន ចេះអានត្រូវត្រងត្រាប់ស្ដាប់ការទូន្មានរបស់ម្ដាយឬ ស្ដាប់តាមការអានរបស់បងប្អូននៅពេលយប់ ជូនកាលម្ដាយអាចបង្រៀន ពៅការងារមេផ្ទះខ្លះៗដូចជា ៖ ដេរប៉ាក់ ត្បាញរវៃ ជាដើម ឬ ណែនាំពីវិជ្ជាមេផ្ទះការគ្រប់គ្រង ផ្ទះសម្បែងប្ដី កូន វិជ្ជាធ្វើ ម្ហូបឬ ច្បាប់ សុជីវធម៌ជាដើម ។
- ត្រូវស្លៀកបំពត់ និងអាវវែងជានិច្ច
- ត្រូវលាបម្សៅរមៀតសព្វខ្លួនប្រាណ រាល់ពេលយប់រហូត ដល់ថ្ងៃចេញម្លប់ ដើម្បីឪ្យសាច់ឡើងស្រស់ថ្លា ។