បង្ហាញអំពីអត្ថន័យនៃពណ៌ និងរូបសញ្ញាសម្រាប់កិច្ចប្រជុំកំពូល (ASEAN Summit) និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២គឺ ៖
ក. អត្ថន័យនៃពណ៌
- ពណ៌មាស ៖ តំណាងឱ្យមានថ្លៃថ្នូរ រុងរឿង សម្បូរ
- ពណ៌ខៀវ ៖ តំណាងឱ្យសន្តិភាព និងស្ថេរភាព
- ពណ៌ក្រហម ៖ តំណាងឱ្យសេចក្តីក្លាហាននិងថាមពល
- ពណ៌លឿង ៖ តំណាងឱ្យវិបុលភាព
- ពណ៌ស ៖ តំណាងឱ្យភាពបរិសុទ្ធ ។
ខ. អត្ថន័យនៃរូបសញ្ញា
- ដំណើរឆ្ពោះទៅមុខ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសមាហរណកម្មតំបន់ក្រោមគោលបំណងតែមួយ គឺនាំមកនូវសន្តិសភាព និងវិបុលភាព
- កាំ១០នៃរង្វង់តំណាងឱ្យសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស
- កាំនីមួយៗនៃរង្វង់ តំណាងឱ្យការប្តូរវេនគ្នាជារៀងរាល់ឆ្នាំម្តងតាមលំដាប់អក្ខរានុក្រមនៃឈ្មោះប្រទេសនីមួយក្នុងការធ្វើការម្ចាស់ផ្ទះ នឹងប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន
- សញ្ញាអាស៊ាន គឺជាចំណុចកណ្តាលដែលធានានូវស្ថិតភាព និងនិរន្តរភាពនៃដំណើរឆ្ពោះទៅមុខដល់គោលដៅរួមមួយគឺនាំមកនូវកំនើនសេដ្ឋកិច្ច វឌ្ឍនភាព និងសន្តិភាពនៅក្នុងតំបន់
- រូបសញ្ញាត្រូវបានរចនារំលេចជាក្បាច់ក្រពុំឈូកតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ និងវប្បធម៌ខ្មែរ ។ ជារួមរូបសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើក២០ កិច្ចប្រជុំលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំផ្សេងៗទៀតនៅឆ្នាំ២០១២ មានន័យថា ប្រទេសសមាជិកទាំង១០ ដើរទៅមុខទាំងអស់គ្នាស្របតាមមូលបទ នៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០១២គឺអាស៊ាន សហគមន៍តែងមួយវាសនាតែមួយ ។ រូបសញ្ញានេះក៏មានន័យផងដែរថាប្រទេសជាសមាជិកទាំងអស់ធ្វើសមាហរណកម្មដោយមានវាសនាតែមួយ និងមានបំណងប្រាថ្នារួមគ្នាតែមួយគត់ គឺសន្តិភាព ស្ថិរភាព សុខុមាលភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់តំបន់់ និងពិភពលោកទាំងមូល ។