Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្ថន័យនៃអាពាហ៍ពិពាហ៍ នេះវាមិនមែនជាបញ្ហាតូចទេ សម្រាប់សង្គមខ្មែរយើង ។ ខ្មែរយើងសឹងចាត់ទុកពិធីនេះ ជាពិធីទីសក្ការៈសម្រាប់ខ្លួនព្រោះថាខ្មែរយើងបានឪ្យតម្លៃជាខ្លាំងទៅលើពិធីនេះ ។ គ្រួសារដែលបានរៀបការ និងគ្រួសារដែលមិនបានត្រូវសង្គមឪ្យតម្លៃខ្ពស់ផុតមេឃ និងដីជាមួយអ្នក ដែលបានគ្នា ជាប្ដីប្រពន្ធដោយមិនបានរៀបការនោះ អ្នកដែលមិនបានរៀបការចាត់ទុកជាអ្នកអភ័ព្វគ្មានវាសនា អ្នកនោះត្រូវសង្គមរើសអើងមិនទទួលស្គាល់ឪ្យចូលក្នុងពិធីមង្គលផ្សេងៗ ដូចជាបង្វិលពពិល ឬ អ្នកធ្វើ​ជាអ្នកផ្លូវចៅមហា ។ បើបានគ្នាជាប្ដី ប្រពន្ធលុះណាតែឆ្លងពិធីនេះដាច់ខាត ។ ប្ដីប្រពន្ធដែលរស់នៅ ស្មើមុខនៅ ស្មើមុខស្មើមាត់ក្នុងសង្គម និងទុកកិត្តិយសនេះរហូតទៅដល់ កូនចៅជំនាន់ក្រោយទៀត ដែលគេហៅថាកូនមានខាន់ស្លា ។ នោះគឺជាអ្នកដែលរៀបការត្រឹមត្រូវប្រពៃណីរីឯអ្នកគ្មានខាន់ស្លាកូន អ្នកទាំងនោះនឹងត្រូវបានទទួលការរើសអើងពីសង្គម គេមិនហ៊ានរាប់អានចូលស្ដីដណ្ដឹង ឬ លើកកូនឪ្យទេព្រោះថាអ្នកទាំងនោះជាកូនឥតខាន់ស្លា បើមានទំនាក់ទំនងនាំឪ្យថោកទាប ។

          ដូចនេះពិធីរៀបការជាការសំខាន់ណាស់ក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរដែលធ្វើឪ្យពួកគេទទួលបានកិត្តិយសមុខមាត់និងសង្គមទទួលស្គាល់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login