សញ្ញាបញ្ជា របស់ភ្នាក់ងារចរាចរណ៍មានអត្ថន័យដូចខាងក្រោម៖
- ដៃស្តាំលើកឡើងបាតដៃលាទៅមុខបែរទៅរកយានជំនិះ ដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឲ្យប្រុងប្រៀងឈប់លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន
- ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្តោយស្មាមានន័យថា បញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ
- ក្នុងកាយវិការ ដដែលនេះយានជំនិះទាំងឡាយដែលមកពីខាងឆ្វេង ឬពីរខាងស្តាំភ្នាកងារត្រូវអនុញ្ញតឲ្យឆ្លងកាត់
- ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហមឬដំបងភ្លើងក្រហមចង្អុលដាក់យានជំនិះណាមួយមានន័យថាបញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំពោះ
- ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួសក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ ។