ចាប់តាំងពីពេលអាស៊ានបានបង្កើតឡើង មកដល់ឆ្នាំ២០១២នេះ កិច្ចប្រជុំកំពូលអាស៊ាន បានប្រជុំ២១ដងហើយគឺ៖
- លើកទី១ នៅថ្ងៃទី២៣ដល់២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី
- លើកទី២ នៅថ្ងៃទី៤ដល់៥ ខែសីហា ឆ្នាំ ១៩៧៧នៅរដ្ឋធានីកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី
- លើកទី៣ នៅថ្ងៃទី១៤ដល់១៥ ខែធ្នូ ឆ្នាំ១៩៨៧ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន
- លើកទី៤ នៅថ្ងៃទី២៧ដល់២៩ ខែមករា ឆ្នាំ១៩៩២នៅទីក្រុងសាំងហ្កាពួរ ប្រទេសសិង្ហបុរី
- លើកទី៥ នៅថ្ងៃទី១៤ដល់១៥ ខែធ្នូ ឆ្នាំ១៩៩៥ នៅរដ្ឋធានីបាងកក ប្រទេសស្យាម (ថៃ)
- លើកទី៦ នៅថ្ងៃទី១៤ដល់១៥ ខែធ្នូ ឆ្នាំ១៩៩៨ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម
- លើកទី៧ នៅថ្ងៃទី ៥ដល់៦ ខែវិចិ្ឆកា ឆ្នាំ២០០១ នៅរាជធានីបង់ដាសេរីប៉េកាវ៉ាន ប្រទេសព្រុយណេ
- លើកទី៨ នៅថ្ងៃទី៤ដល់៥ ខែវិចិ្ឆកា ឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
- លើកទី៩ នៅថ្ងៃទី៧ដល់៨ ខែតុលា ឆ្នាំ២០០៣ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី
- លើកទី១០ នៅថ្ងៃទី២៩ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ
- លើកទី១១ នៅថ្ងៃទី១២ដល់១៤ ខែធ្នូ ឆ្នាំ២០០៥ នៅរដ្ឋធានីកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី
- លើកទី១២ នៅថ្ងៃទី១១ដល់១៤ ខែមករា ឆ្នាំ២០០៧នៅទីក្រុងចេប៊ូ ប្រទេសហ្វីលីពីន
- លើកទី១៣ នៅថ្ងៃទី១៨ដល់២២ ខែវិច្ឆិកា ឆ្នាំ២០០៧នៅរដ្ឋធានីសាំងហ្កាពួរ ប្រទេសសិង្ហបុរី
- លើកទី១៤ នៅថ្ងៃទី១០ដល់១១ ខែមេសា ឆ្នាំ២០០៩ នៅទីក្រុងចាអាម ទីក្រុងហ៊ូស៊ីន ប្រទេសស្យាម
- លើកទី១៥ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ នៅទីក្រុងចាអាម ទីក្រុងហ៊ូហ៊ីន ប្រទេសស្យាម
- លើកទី១៦ នៅថ្ងៃទី៨ដល់៩ ខែមេសា ឆ្នាំ២០១០ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម
- លើកទី១៧ នៅថ្ងៃទី២៨ដល់៣១ ខែតុលា ឆ្នាំ២០១០ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម
- លើកទី១៨ នៅថ្ងៃទី៧ដល់៨ ខែឧសភា ឆ្នាំ២០១១ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី
- លើកទី១៩ នៅថ្ងៃទី១៧ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី
- លើកទី២០ នៅថ្ងៃទី៣ដល់៤ ខែមេសា ឆ្នាំ២០១២នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
- លើកទី២១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។