ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំណែកឯអាទិទេពសំខាន់ៗនៅក្នុងព្រាហ្មញ្ញសាសនាមានចំនួនបីអង្គសំខាន់ៗគឺ ៖
១. ព្រះព្រហ្ម ជាអាទិទេតាតាក់តែបង្ដើតលោកនិងភាវរស់ទាំងអស់នៅក្នុងលោក ។ ទ្រង់មានមុខបួនដៃបួន មានសត្វ ហង្សជាយានជិនះមានព្រះមហេសី ព្រះនាមសរស្វតី ហើយព្រះអង្គមានបុត្រីបីព្រះអង្គទៀតគឺ ទក្សៈ ភគ៌ុ និងនាយសន្ធិយា ។
២. ព្រះសិវៈ ជាអាទិទេពបង្កើតលោកផង និងបំផ្លាញលោកផង ។ ព្រះសិរៈមានឈ្មោះច្រើន ហើយក៏មានលក្ខណៈពិសេស ច្រើនពោលគឺប្រែប្រួលទៅតាមពេលវេលា ។ កេតភ័ណ្ឌរួម មានត្រីសូល៍ខ្រែផ្គាំ ឬគទា(ដំបង) យានជំនះ គោនិន្ទហើយមានព្រះមហេសីចំនួន៩យានព្រះជំនះ គោនិន្ទ ហើយមានព្រះមហេសីចំនួនគឹស្កន្ធៈ(ទេវៈតំណាងឪ្យអ្នកស្រលាញ់សង្រ្គាម) និងព្រះគណេសដែលមានខ្លួន ជាមនុស្សក្បាលជាសត្វដំរី ។
៣. ព្រះវស្ណុ ជាអាទិទេពថែរក្សាលោក មានមុខ១ដៃ២ ឬជួនកាលមានដៃ៤ មានសត្វគ្រុឌជាយានជំនិះ មានព្រះមហេសី១ព្រះអង្គគឺព្រះនាង លក្ម្សីនិងមានបុត្រមួយព្រះអង្គគឺព្រះអង្គកាមា ។ កេតនភ័ណ្ឌរបស់ព្រះអង្គរួមមាន កងចក្រ ដំបង ផ្កាឈូក ខ្យលស័ង្ខ ធ្នូ និងដាវ ។ លក្ខណៈពិសេសរបស់ព្រះអង្គគឺការបែងភាគជាអវកាសដប់ ។ (ទាវ ឆៃសុក ១៩៧២) ។