2019-04-23 22:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លក្ខណៈនៃសាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា ៖
១. អំពីទស្សនៈអាទិទេពនិយមៈចំពោះ បញ្ហាអាទិទេព សាសនា ទាំងពីរទទួលស្គាល់ថា សុទ្ធតែមានដូចគ្នា តែចំណុចខុសគ្នានៅត្រង់កំណើតទេវលោករបស់លទ្ធិនីមួយៗប៉ុណ្ណោះ ។ សាសនាព្រាហ្មណ៍មានការវិវត្តយ៉ាងច្រើនដំណាក់កាលតែទោះបីជាងយ៉ាងណាក្ដីក៏គោលការណ៍នៃការគោរពសាសនា នៅតែផ្ដើមចេញពីការគោរពបូជាសុទ្ធ តែត្រូវបានគេ កំណត់ថាជា ភាវៈ បង្កើតលោក បង្កើតវិជ្ជា និងបរមសុខ ។ ចំណែកឯព្រះពុទ្ធសាសនាក៏ទទួលស្គាល់ថាមានអាទិទេព ហៅថាទេវតា មានច្រើនជាន់ថ្នាក់ និងថាមានព្រាហ្មលោកតែគេពុំបានចាត់ទុកជា ភាវៈបង្កើតលោកបង្កើតវិជ្ជានិងបរមសុខឡើយប៉ុន្ដែវាអាស្រ័យការមានបុញ្ញកម្មកាលពីជាមនុស្ស ។
២. ទេវឋានៈសាសនាព្រាហ្មណ៍ បានចែងថាទីកន្លែងរបស់អាទិទេពមានច្រើនស្របទៅតាមសភាពលក្ខណៈនៃអាទិទេពខ្ពង់ខ្ពស់ មានឬទ្ធានុភាពខ្លាំងពូកែនៅទីស្ថានរបស់អាទិទេពក៏មាន លក្ខណៈស្ដុកស្តមខ្ពង់ខ្ពស់ដែលគេស្មានថា ស្ថានសួគ៌ ។ ចំណែកឯព្រះពុទ្ធ សាសនាវិញស្ថានទេវលោកព្រះពុទ្ធបានចែងថា ស្ថិតនៅក្នុងក្រុមកាមភព ដែលមានទាំងមនុស្ស និងអបាយភូមិទាំងបួន សោយសុខតិចឬច្រើនតាម ផលបុណ្យដែលខ្លួនបានកសាងកាលនៅជាមនុស្ស ។
៣. អំពីកំណើតរបស់អាទិទេពៈសាសនាព្រាហ្មណ៍ បានកំណត់បានកំណត់ធម្មជាតិខ្លះ នៅលើមេឃថាជាអាទិទេពទៀតផង ។ មិនតែប៉ុណ្ណោះលទ្ធិព្រាហ្មណ៍បានចែងថាដើម្បីឪ្យអាត្ម័នវិលទៅជួបព្រហ្ម័ន វិញត្រូវធ្វើការបួងសួង បូជាយញ្ញ រៀនវេទមន្ដ អនុវត្តន៍ករណីយកិច្ច បួសជាតាបស ធ្វើធម៌បំបាត់កម៌ន(កម្ម) ទើបអាត្ម័នវិលមករកភាពដើមវិញពោលគឺព្រះអាទិទេព ចំណែកឯព្រះពុទ្ធសាសនាវិញ អាទិទេពកើតមកពីមនុស្សលោកដោយសារកម្លាំង បុញ្ញកម្មរបស់ខ្លួនកាលពីនៅជាមនុស្ស ហើយអាទិទេពអាចចាប់កំណើតទៅជា មនុស្សបាន ដោយសារការប្រាស់ចាកនូវគន្លងធម៌វិន័យរបស់ទេវលោក ឬដោយសារអស់នូវកម្លាំងបុញ្ញកម្ម ដែលខ្លួនបានសាងទុក ។
៤. តួនាទីរបស់អាទិទេពៈលទ្ធិព្រាហ្មណ៍មានទស្សនៈពីរនៃ ការបង្កើតលោកគឺទស្សនៈទេពនិយម និងទស្សនៈលោកនិយម ។
ក. ទស្សនៈទេវលោក អាទិទេពធំមានតែមួយឈ្មោះបុរស ដែលហ៊ានបូជា យញ្ញលើខ្លួនឯងផ្ទាល់អាទិទេពធំនេះ គឺជាប្រជាបតិជាអ្នកបង្កើតលោកតាមរយៈពិធីបូជាយញ្ញឬធ្វើតប ៖
ខ. ទស្សនៈលោកនិយម លោកកើតមានពីភាពបរិសុទ្ធ ហើយមនុស្ស សត្វ ធម្មជាតិ កើតឡើងដោយសារផ្សំធាតុពីរយ៉ាងគឺ ៖ កាយជាធាតុគ្រោតគ្រាត និងចិត្តជាធាតុល្អិត ល្អន់ហៅថាអាត្ម័ន ។