Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


 

ប្រវត្តិបុណ្យកឋិនទាន បុព្វហេតុដែលនាំឪ្យកើតនូវបុណ្យកឋិនទានមាន៣យ៉ាងគឺ ៖

  • ស្អាត
  • របៀប
  • ប្រុងប្រយ័ត្ន

ពាក្យថាកឋិននេះ បើតាមអត្ថកថា លោកបានសំដែងថា ពុទ្ធកាល ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបញ្ញទុកថា​ការប្រជុំជួបរួបរួមធម៌ និងនាមធម៌ហៅថាកឋិន ។ លោកបានពន្យល់បន្ថែមទៀតថា មកពីកថាធាតុ ដែលប្រព្រឹត្តនៅក្នុងអត្ថពីរយ៉ាងគឺ កថតិ កិច្ឆេន ជីវតីតិ ។ កថិនោ សភាវា សភាវឯណាដែលតាំងនូវបានដោយសារកម្រ ឈ្មោះថាកឋិន ។ អាចនិយាយបានថា ធម្មជាតិឯណាត្រៀមទុក ឬ សង្រ្គោះនូវអានិសង្សទាំង៥ និងឪ្យទៅទីទៃទៀតបានធម្មជាតិ​នោះឈ្មោះថាកឋិន ។ ពាក្យថាកឋិននេះអាចប្រែបានសពីរយ៉ាងទៀតគឺ ទីមួយប្រែថា រស់នៅបានដោយសារកម្រ លោកប្រៀបទៅនឹងឈើស្នឹងដែលត្រូវបានគេកាត់ចាកពីដើម ហើយទៅបោះភ្ជាប់ទៅនឹងដី រមែងដុះលូតលាស់ ឬរស់បានដោយកម្រ ដូចកិច្ចដែលកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺកម្រនឹងធ្វើបានណាស់ ។ ន័យទី២ ពោលសរសើរព្រោះថាចីវរទានទាំងឡាយដែលយើងរបានកសាងកឋិននេះ ជាទានវិសេសវិសាលជាងទានដ៏ដែលព្រះសម្មាសន្ពុទ្ធតែងពោលថា ជាទានវិសាលដែលជំនាន់នោះមិនមែនគិតភ្លាមបានភ្លាមនោះទេ គឺគិតតាំងពី៣ខែមុនមកម្លេះ​ដោយធ្វើការផ្សំកំណាត់ ឬ សំពត់ ដែលធ្វើអំពីសំបកឈើ សំពត់អំបោះ សំពត់សូត្រ សំពត់រោមសត្វ សំពត់ត្បាញពីដៃ ឬយកក្រចៅមកច្នៃចម្រុះគ្នាឪ្យកើតទៅជាសំពត់មានប្រវៃងឪ្យត្រូវហត្ថ តាមវិន័យព្រះសង្ឃ ហើយទើបយកមកធ្វើកឋិនទាន ដោយដង្ហែរទៅកាន់វត្តណាមួយ ដើម្បីវេរប្រគេនចំពោះព្រះសង្ឃក្នុងកាលនោះ ។ បើនិយាយពីពេលបច្ចុប្បន្នគេគ្រាន់តែយកបច្ច័យទៅទិញនៅតាមទីផ្សារ មានស្បង់ចីវរសង្ឃាដី ធ្វើជាអង្គការកឋិនទាន គេក៏បានភ្លាមមួយរំពេចដែលត្រង់នេះហើយទើបគេនិយាយថាវិសេស ។ មិនតែប៉ុណ្ណោះក៏បានសង្រ្គោះនូវអានិសង្ស ៥យ៉ាងរបស់ភិក្ខុសង្ឃក្រាលគ្រងកឋិន ។ ការកើតឡើងនៃរឿងកឋិននេះ មានរឿងរ៉ាវតាំងពីមានភិក្ខុចំនួន៣០អង្គ ដែលគង់នៅក្នុងវត្តបាចិតយ្យ ជាអ្នកប្រព្រឹត្តប្រើប្រាស់សំពត់បង្សុកូល មានហឬទ័យនឹកដល់ព្រះសម្មាសម្ពុទ្ធ ក៏នាំគ្នាថ្វាយបង្គំព្រះដ៏មានប្រភាគ ដែលទ្រង់គង់នៅវត្តជេតពន មានចម្ងាយរ៦០ យោជន៍នាំគ្នាធ្វើដំណើរមកដល់ក្រុងសាគេតត្រូវដល់ថ្ងៃចូលព្រះវស្សា ដែលនៅតែ៦យោជន៍ទៀតទើបដល់នោះ​ព្រះភិក្ខុទាំងនោះរកកន្លែងគង់ចាំព្រះវស្សដាកំណត់ត្រីមាសដល់ថ្ងៃ១រោជ ខែអស្សុជ ជាថ្ងៃចេញព្រះវស្សា នោះភិក្ខុទាំងឡាយក៏រៀបចំទុកដាក់កន្លែងរបស់ខ្លួនជោគ ទំរាំមកដល់វត្តជេតពន ។ លុះមកដល់ហើយភិក្ខុក៏ចូលទៅថ្វាយបង្គំព្រះដ៏មានប្រភាគ ព្រះអង្គក៏ទទួលរាក់ទាក់ហើយ សួរ​សព្វគ្រប់ប្រការ ហើយភិក្ខុបានទូលពីដំណើរមានភ្លៀងរលឹមលំបាក ព្រះអង្គមានហឬទ័យះអាណិតអាសូរក្រៃលែង ទើបទ្រង់រំពឹងថាថ្ងៃណាមួយ នឹងមានមហាលាភកើតឡើង ទើបទ្រង់អនុញ្ញាតិឪ្យភិក្ខុទាំងនោះប្រើប្រាស់ ។ នៅសម័យថ្ងៃមួយព្រះអង្គ ទ្រង់យាងទៅកាន់អារាមរបស់ជីវកកោមារភត្យ ក្រុងរាជគ្រឹះ ពេលនោះមានជីវកោរមារភត្យនាំយក សំពត់បាសិយ្យមួយគូរ មកប្រគេនព្រះដ៏មានប្រភាគ ហើយសូមពរថា អំពើណាគូរផង សំពត់ជារបស់បជ្ជោរាជ្យ បញ្ជូនឪ្យ ទើបព្រះដ៏មានប្រភាគទ្រង់សំដែងថា ម្នាលភិក្ខុណាទ្រទ្រង់គហិបតីចីវរភិក្ខុណាប្រាថ្នានូវសំពត់បង្សុកូល ភិក្ខុទ្រទ្រង់សំពត់់បង្សុកូលចុះ ភិក្ខុណាទ្រទ្រង់គហិបតីចីវរ ភិក្ខុនោះចូរត្រេកអរ និងគហិបតីចីវរចុះម្នាលភិក្ខុទាំងឡាយ តថាគត ពោលសរសើររសេចក្ថីសណ្ដោសណាមួយតាមមានតាមបាន ។ សម័យនោះមនុស្សក្នុងក្រុងរាជគ្រឹះបានលឺដូចនេះហើយក៏នាំគ្នាយកសំពតដ៏ល្អ គេធ្វើលាយរោមសត្វទន់ៗមកកើតឡើងច្រើនពាន់គូ តែក្នុងថ្ងៃតែមួយប៉ុណ្ណោះ ។ ហើយបុណ្យកឋិននេះទៀតសោតអ្នកធ្វើក៏បានបុណ្យ រីឯអ្នកទទួលក៏បានបុណ្យ អ្នកទទួលបាន ៥ យ៉ាងគឺ ៖

១. ភិក្ខុដែលបានអនុមោទនាកឋិន ទៅណាមកណាដោយមិនចាំបាច់លា ។

២. អាចទុកដាក់សង្ឃដីដោយមិនចាំបាច់យកតាម

៣. អាចទទួលភត្តបញ្ចញឈ្មោះបាន

៤. អាចប្រើចីវរបាន

៥. ចីវរដែលកើតឡើងក្នុងអវាសមោ ចីវរនោះនឹងដល់ភិក្ខុ ។

+ ចំណែកឯអ្នកធ្វើ ទទួលបាននូវអានិសង្ឃ ៦ យ៉ាងគឺ ៖

  • អ្នកជាអ្នកប្រាជ្ញ អ្នកឆ្លាត ជាបណ្ឌិត ជាកំពូលនៃ ជនទាំងឡាយ
  • មានរូបសម្បតិ្ដល្អ
  • មានពណ៌បុរសមរម្យ គួរឪ្យចង់គយគន់
  • មានវាសនាល្អ
  • មានជោគជ័យ សំបូរដោយទ្រព្យសម្បត្ដិ
  • លុះពេលស្លាប់ នាំឪ្យកើតជាភិក្ខុក្នុងព្រះពុទ្ធសាសនា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login