2019-04-23 23:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផ្នត់គំនិតខ្មែរបុរណ យើងត្រូវទទួលស្គាល់ថាសង្គមបុរាណជាឃ្លាំងផ្ទុកនូវពុទ្ធិ(ចំណេះដឹង) ដ៏ទូលំទូលាយ ។ នៅក្នុងសង្គមបុរាណសម័យមុន មនុស្សទាំងនោះមានពុទ្ធិយ៉ាងជ្រាលជ្រៅពីធម្មជាតិអំពីបច្ចេកវិទ្យាដាំដំណាំអំពីចលនាផ្កាយ អំពីកិរិយា មាយាទសត្វ...។ ប៉ុន្ដែពុទ្ធិទាំងនោះទទួលបានតាមរយៈ ការពិសោធជាក់ស្ដែងតែគេពុំអាចរៀបចំចងក្រង បានទៅជាក្រុមឬទ្រឹស្ដី ដើម្បីរួមផ្សំឪ្យក្លាយទៅជាវិទ្យាសាស្រ្ដនោះទេ ។ ពុទ្ធិទោះបីជាព័ត៌មានទាំងនោះ មានលក្ខណៈប្រាកដប្រជាឬមានសារៈសំខាន់ក៏ដោយ ក៏គេនៅតែមិនអាចបង្កើតបានជាវិទ្យាសាស្រ្ដទេ ។ ឧទាហរណ៍ គេអាចទស្សន៍ទាយពេលវេលា ធាតុអាកាស តាមរយៈការហោះហើរ របស់សត្វបក្សា បក្សី ហើយការប៉ានស្មាននេះទៀតសោត កម្រមានការភ័ន្ដច្រឡំណាស់ប៉ុន្ដែសំនុំពុទ្ធិទាំងនេះមិនអាចបង្កើតបានជាវិទ្យាសាស្រ្ដខាងឧត្តុនិយម និងមានទ្រឹស្ដីត្រឹមត្រូវទេ ។ ការប៉ាន់ស្មាន ខាងឧត្តុនិយមវិទ្យាក៏អាចមានការខុសឆ្គងខ្លះៗបើប្រៀបធៀបទៅនិងការប៉ាន់ ស្មានរបស់កសិករដែលលោក Levis Strauss បានវិភាគយ៉ាងស៊ីជំរៅទៅលើផ្នត់គំនិតបុរាណ និងការពន្យល់ប្រៀបធៀបរវាងជាងជួសជុលផ្ទះ និងវិស្វករ ។ ជាងជួសជុលផ្ទះ មានពុទ្ធិជាច្រើនតាមរយៈការពិសោធ ការអនុវត្តគួបផ្សំនិងការប៉ិនប្រសប់ហើយគេអាចបំពេញការងារបានច្រើននៅក្នុងកិច្ចការជាង ផ្ទះដោយមិនចាំបាច់ត្រូវការគម្ពីរទ្រឹស្ដីស្មុគ្រស្មាញនោះទេ ។ ចំណែកឯវិស្វករវិញគេមានពុទ្ធខាងទ្រឹស្ដីសិក្សាពិសោធន៍ ដែលអាចបង្កើតបានជាអគារធំៗ និងដឹកនាំការងារសាងសង់ ដ៏ទូលំទូលាយប្រកបដោយវិទ្យាសាស្រ្ដមិនអន់ជាងពុទ្ធវិស្វករប៉ុន្មានទេ ។ ប៉ុន្ដែពុទ្ធិនេះវាមិនស្ថិត នៅក្នុ្ងលំដាប់ជាប់ស្មើគ្នានៃការអនុវត្តជាក់ស្ដែងដូចជា ៖
+ ពុទ្ធិជាជាងជុសជុលគឺស្ថិតនៅក្នុងកម្រិតពិសោធន៍និយម
+ ពុទ្ធិជាវិស្វករ គឺស្ថិតនៅក្នុងលំដាប់វិទ្យាសាស្រ្ដពិសោធន៍ពុទ្ធពិសោធន៍ខាងវិទ្យាសាស្រ្ដ គឺជាផ្លែផ្កានៃការអប់រំដោយចិត្តទុកដាក់និងពិនិត្យនូវកម្មវត្ថុសិក្សា ហើយពុទ្ធិនេះបានរីកធំធាត់តាមរយៈការឪ្យព័ត៌មានស្ដីពីរការអប់រំ ពិសេសវាកើតឡើងដោយសារការពិសោធន៍វិទ្យាសាស្រ្ដ ហើយការកកើតឡើងនេះគឺជាការសន្សំទុកទ្រឹស្ដីវិទ្យាសាស្ត្រពីមុនមក ។ ជាងជួសជុលផ្ទះ និងគំនិតនិយមបុរាណដោយផ្អែកលើគំនិតពីរគឺ ៖
តួនាទីដ៏សំខាន់នៃគំនិតទេវកថាក្នុងវិស័យពុទ្ធិក៏បានពន្យល់ផងដែរអំពីចរិតលក្ខណៈដទៃទៀតនៃផ្នត់គំនិត សង្គម បុរាណ ពោលគឺការរលាយចូលគ្នានូវអ្វីៗដែលមានលក្ខណៈសាសនា និងអ្វីៗដែលមានលក្ខណៈសាសនា និងអ្វីៗដែលស្ថិតនៅក្រៅនៅសាសនាដូចជាការរៀបចំ ផ្ទះសំបែងការរៀបចំបុណ្យខួបកំណើត ត្រូវបានគេប្រាប់ទាំងងងឹតងងុល តាមលំដាប់ សាសនា ហើយបានកំណត់ច្បាស់លាស់ តាមខួបប្រចាំឆ្នាំ ។ ពិធីបុណ្យទាំងនេះ មានបំណងធ្វើឪ្យសហគមន៍ទាំងមូលរួមចំណែកមើលមិនឃើញ ហើយដែលប្រព្រឹត្តទៅដដែលៗពីមួយឆ្នាំទៅមួយឆ្នាំ ។ (ចៅ លិន, ២០០៨) ។