2019-04-23 23:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិធីសាសនាប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា ៖
នៅក្នុងប្រទេសកម្ពុជាមានបុណ្យប្រពៃណីជាច្រើនដែលខ្មែរតែងតែប្ររព្ធឡើងជារៀងរាល់ឆ្នាំ ។ បុណ្យប្រពៃណីភាគច្រើនគឺទាក់ទងទៅនឹងសាសនាព្រះពុទ្ធហើយខ្លះទៀតទាក់ទងទាំងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនា ។ ខាងក្រោមនេះគឺជាការសង្ខេបដែលទាក់ទងទៅនឹងពិធីបុណ្យនៅក្នុងប្រទេសកម្ពុជារួមមាន ៖
១. ពិធីបុណ្យមាឃបូជា ពិធីបុណ្យនេះគឺត្រូវបានគេប្រារព្ធឡើងនៅរវាង៣ខែ (ខែមាឃ) ថ្ងៃពេញបូរមីនៃប្រតិទិនខ្មែរច័ន្ទគតិដែរត្រូវនឹងខែកុម្ភៈ ។ នេះជាពេលនៃការជួបជុំទៅដល់ព្រះសង្ឃទាំងអស់ ដែលក្រោមការឧបត្ថម្ភៈពីសប្បុរសជន ឬពីពុទ្ធសាសនិកជន ។
២. ពីធីបុណ្យច្រត់ព្រះនង្គ័ល ពិធីបុណ្យនេះត្រូវបានធ្វើឡើងនៅខែ៥(ពិសាខ) ដែលមានរយៈពេល ៣ថ្ងៃដែលត្រូវបានគេរៀបចំពិធីបុណ្យជាតិហើយក៏ជាថ្ងៃឈប់សំរាកផងដែរ ។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយក្រុមព្រះសេ្ដចពីព្រោះសេ្ដចគឺជាអ្នកភ្ជួរនង្គ័ល ដែលយើងហៅថាសេ្ដចមាឃ ដោយប្រើគោ២ហើយភ្ជួរតាមមហេសីដែលសាប ឬព្រួសគ្រាប់ស្រូវពីក្រោយដែលគេហៅថាមេហួរ (Mer hour) ។ ដោយឡែកបច្ចុប្បន្នសេ្ដចដូចជាមិនទៅធ្វើបែបនេះទៀតឡើយ ប៉ុន្ដែគេចាត់មនុស្សជំនួសដែលមានឋានៈខ្ពស់ក្នុងជួររដ្ឋាភិបាលនិងភរិយាផងដែរ ។ បន្ទាប់ពីការប្រារព្ធ គេឪ្យគោស៊ីគ្រឿងដែលគេរៀបចំដូចជា ស្រូវ ល្ង សណ្ដែក ពោត ទឹក ស្រា...។ បន្ទាប់មកទៀតគេក៏ចាត់ឪ្យហោរាប្រចាំព្រះរាជវាំងធ្វើការទស្សទាយន៍ អំពីវិស័យកសិកម្មសម្រាប់ឆ្នាំនេះ ដោយយោងទៅលើការស៊ីរបស់គោរាជ ។ ពិធីបុណ្យនេះបញ្ជាក់ឪ្យឃើញផងដែលថាជាពេលដែលដល់វិស័យកសិកម្មចាប់ផ្ដើមហើយ ។
៣. បុណ្យចូលឆ្នាំខ្មែរ បុណ្យនេះត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី ១៣,១៤,១៥ខែមេសាជារៀងរាល់ឆ្នាំដែលជាថ្ងៃឈប់សំរាកបុណ្យជាតិដែលអនុញ្ញាតឪ្យប្រជាជនឈប់សំរាកការងាររយៈពេល៣ថ្ងៃផងដែរ ។ មុនពេលប្រារព្ធពិធីបុណ្យនេះ៣ថ្ងៃ ប្រជាជនចាប់ផ្ដើមរៀបចំសំអាតផ្ទះសំបែងនិងរៀបចំគ្រឿងរណ្ដាប់ផ្សេងៗសម្រាបទុកទទួលទេវតាឆ្នាំថ្មី ។ នៅអំឡុងពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី មនុស្សភាគច្រើននាំគ្នាទៅវត្ត ហើយលេងល្បែងប្រជាប្រិយក៏ត្រូវបានចាប់ផ្ដើមលេងក្នុងអំឡុកពេលនោះផងដែរ ។
៤. បុណ្យពិសាខបូជា គេប្រារព្ធធ្វើឡើងនៅថ្ងៃទី ៥ ខែពិសាខ ថ្ងៃពេញបូរមី ខែឧសភា ហើយក៏ជាថ្ងៃដែលសំរាករបស់បជាតិផងដែរ ។ នេះជាបុណ្យខួបនៃការចាប់បដិសន្ធិ ត្រាសដឹង និងជាថ្ងៃចូលទីវង្គតនៃព្រះពុទ្ធ ។ ព្រះពុទ្ធបានកើត ត្រាសដឹង និងស្លាប់នៅក្នុងខែតែមួយ (ថ្ងៃពេញបូរមីខែពិសាខ) ។
៥. បុណ្យភ្នំបិណ្ឌ គេប្រារព្ធឡើងពីថ្ងៃទី ១-១៥ខែភទ្របទហើយមានការឈប់សំរាកលក្ខណៈជាតិចំនួន ៣ថ្ងៃដែរ ។ វាជាពេលដែលដពុទ្ធសាសនិកធ្វើការគោរពបូជា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ។ បុណ្យនេះត្រូវបានបែងចែកជា២គឺ ចាប់ពីថ្ងៃទី ១-១៥ ហៅថាថ្ងៃកាន់បិណ្ឌក្នុងអំឡុកពេលនេះប្រជាជននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃពីព្រោះពួកគេជឿថា រយៈពេល១៤ថ្ងៃនេះសេ្ដចយកបាលបានដោះលែងពួកប្រេតខ្មោច ដើម្បីមកទទួលចំណីដែលសាច់ញាតិបានឧទ្ទិសឪ្យតាមរយៈព្រះសង្ឃ និងថ្ងៃទី១៥ ហៅថាភ្ជុំបិណ្ឌ(ភ្ជុំធំ) ដែលជាថ្ងៃបញ្ចប់នៃវិធីបុណ្យភ្ជុំបិណ្ឌនិងជាថ្ងៃដែលវត្តអារាមនានា សំបូរទៅដោយមនុស្សជាច្រើន ។
៦. ចូលវស្សា គេប្រារព្ធធ្វើនៅខែសីហា ហើយប្រជាជនបានឈប់សម្រាកមួយថ្ងៃ ។ ក្នុងរយៈពេលនេះព្រះសង្ឃត្រូវបាននិមន្តបិណ្ឌបាត្រពីប្រជាជនឬពុទ្ធសាសនិក ហើយយកចង្ហាន់ទៅឆាន់នៅឯវត្ត ។ ប៉ុន្ដែបើ៣ខែ ចំរដូវភ្លៀង គឺមិនអនុញ្ញាតិឪ្យព្រះសង្ឃចេញនោះទេ រហូតដល់ថ្ងៃចូលព្រះវស្សាគឺព្រះសង្ឃត្រូវនៅក្នុងវត្ត ។
៧. ចេញវស្សា គេប្រារព្ធធ្វើនៅខែ ១១ (អស្សុច)(តុលា) ចាប់ពីថ្ងៃនេះទៅព្រះសង្ឃទាំងអស់អាចចេញពីវត្តអារាមបានហើយក៏បានទៅបិណ្ឌបាត្របានដែរ ។ ក្នុងថ្ងៃនៃពិធិបុណ្យនេះ មនុស្សនាំគ្នាទៅវត្ត យកចង្ហាន់និងស្បង់ចីវរថ្មីៗទៅប្រគេនព្រះសង្ឃ ។
៨. បុណ្យកឋិនទាន បន្ទាប់ពីការគង់ចាំព្រះវស្សាអស់រយៈពេល៣ខែមក ព្រះសង្ឃអាចនិមន្ដទៅក្រៅដើម្បីស្វែងរកស្បង់ចីវរថ្មីៗ ។ បុណ្យកឋិនទានជាពេលសម្រាប់មនុស្សក្នុងការប្រគេននូវស្បង់ចីវរនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើការប្រមូលបច្ច័យសម្រាប់កសាងវត្ត និងផ្គត់ផ្គងដល់ព្រះសង្ឃ ។ បុណ្យនេះចាប់ផ្ដើមពីថ្ងៃទី ១១ ខែអាស្សុច ដល់ថ្ងៃទី១២ ខែកត្តិក ។ ប្រជាជននាំគ្នាចាប់ផ្ដើមដង្ហែរកឋិនចូលវត្ត បើសិនមិនមានគណៈកម្មារធិការ អាចារ្យនាំគ្នាប្រារព្ធធម្មតា ។