លក្ខខណ្ឌដែលច្បាប់មិនអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍បានមានដូចជា៖
- បុគ្គលមានភេទដូចគ្នា
- បុគ្គលគ្មានពលានុភាពនៃលិង្គ
- បុគ្គលមានជំងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់
- ជនវិកលចរិត ជនមិនដឹងខុសត្រូវ
- បុគ្គលមានចំណងអាពាហ៍ពិពាហ៍ ពីមុនមិនទាន់រលាយ
- អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំណងញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ទោះចំណងនោះមានខាន់ស្លាក្តីឥតខាន់ស្លាក្តី ឬសាច់ចិញ្ចឹមក្តី
- អាពាហ៍ពិពាហ៍ត្រូវហាមឃាត់រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្តីឥតខាន់ស្លាក្តី សាច់ចិញ្ចឹមក្តី រួមម្តាយក្តីរួមឪពុកក្តីរួមឪពុកម្តាយក្តី ជាញាតិលោហិតក្តីឬញាតិពន្ធក្តីរហូតដល់ថ្នាក់ទី៣ ។ ក្នុងករណីពិសេសប្រសិនបើសហព័ន្ធណាមួយស្លាប់ សហព័ន្ធដែលនៅរស់នៅរស់អាចរៀបអាពាហ៍ពីពាហ៍ជាមួយសាខាញាតិពន្ធថ្នាក់ទី២ ឬថ្នាក់ទី៣បាន
- ក្រោយពីអាពាហ៍ពិពាហ៍រលាយដោយមូលហេតុប្តីស្លាប់ មោឃៈភាពនៃអាពាហ៍ពិពាហ៍ថ្មីមួយកទៀតបាន ។ ប៉ុន្តែត្រូវស្ថិតនៅក្នុងភាពជាមេម៉ាយចំនួន៣០០ថ្ងៃគិតពីថ្ងៃដែលប្តីស្លាប់ ឬពីថ្ងៃប្រកាសសាលក្រមដែលសម្រេចពីមោឃៈភាពនៃអាពាហ៍ពិពាហ៍ឬពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ
- ប៉ុន្តែបើនារីរៀបអាពាហ៍ពិបាហ៍មុនផុតរយៈពេល ៣០០ថ្ងៃប្តីដែលរៀបអាពាហ៍ពិពាហ៍ថ្មី នេះត្រូវចាត់ទុកជាឪពុករបស់កូនថ្មីនេះ លើកលែងតែមានការជំទាស់ពីប្តីមុនដោយមានភស្តុតាងច្បាស់លាស់
- ក្នុងករណីដែលសហព័ន្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំគិតថ្ងៃដែលបានបាត់ខ្លួននោះមកដោយគ្មានដំណឹងអ្វីសោះ ហើយក៏គ្មាននរណាដឹងថាជននោះស្លាប់ ឬរស់សហព័ន្ធម្នាក់អាចនឹងរៀបអាពាហ៍ពីពាហ៍ទៀតបានបើផុតរយៈពេល១៥ថ្ងៃគិតពីថ្ងៃប្រកាសសាលក្រមដែលបញ្ជាក់ថា ជននោះបានបាត់ខ្លួនពិតមែន
- ជនណាក៏ដោយមិនអាចប្តឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ ទោះបីសហព័ន្ធដែលបាត់ខ្លួននោះត្រឡប់មកវិញក៏ដោយ ។