Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


របបប្រជាធិបតេយ្យមានលក្ខណៈរួមមានដូចតទៅៈ

  • សេរីភាពផ្ទាល់ខ្លួនៈ របបប្រជាធិបតេយ្យទាមទារឲ្យមានសេរីភាពផ្ទាល់ខ្លួន ឬសេរីភាពបុគ្គលដ៏ទូលំទូលាយនិងច្រើនសន្ធឹងសន្ធាប់ តែការប្រើប្រាស់សេរីភាពនេះត្រូវប្រព្រឹត្តទៅក្នុងក្របខណ្ឌសណ្តាប់ធ្នាប់សាធារណៈ ។​ហើយប្រជាធិបតេយ្យទាមទារឲ្យបុគ្គលម្នាក់ៗអាចប្រើប្រាស់សេរីភាពខ្លួនក្នុងការបង្កើនសមត្ថភាពខ្លួន ។
  • សម្លេងភាគច្រើនដឹកនាំជាមួយការគោរពសិទ្ធិនៃសម្លេងភាគតិចៈ របបប្រជាធិបតេយ្យទាមតារថា ការសម្រេចចិត្តនានាត្រូវផ្អែលើវិធានមួយដោយផ្អែកលើមូលដ្ឋាននៃសម្លេងភាគច្រើន ប៉ុន្តែគេត្រូវការពារនៃសម្លេងភាគតិច ។
  • ការបោះឆ្នោតដោយសេរី់ កការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យមានលក្ខណៈបើកចំហដោយសេរីនិងយុត្តិធម៌និងគ្មានរូបភាពគំរាមកំហែង ។ វាផ្តល់ជូនប្រជាពលរដ្ឋនូវភ័ព្វសំណាងក្នុងការជ្រើសរើសអ្នកដឹកនាំពួកគេ និងបានបញ្ចេញមតិរបស់ពយកគេទៅលើបញ្ហាផ្សេងៗ ។ ហើយការបោះឆ្នោតដោយសេរីត្រូវមានលក្ខណៈដូចតទៅៈ

ទីមួយ​៖ ពលរដ្ឋទាំងអស់មានអំណាចបោះឆ្នោតស្មើៗគ្នាបានន័យថាការបោះឆ្នោតរបស់ពលរដ្ឋម្នាក់ៗមានឬទម្ងន់ដូចគ្នា គឹមនុស្សម្នាក់សន្លឹកឆ្នោតមួយ ។

          ទីពីរ៖   បេក្ខជនទាំងអស់មានសិទ្ធិបញ្ចេញមតិ ទស្សនៈដោយសេរីភាពហើយអ្នកបោះឆ្នោតអាចស្តាប់ និងទទួលបាននូវគំនិតទស្សនៈប្រណាំងប្រជែងគ្នាលើកឡើង ។

        ទីបី៖ ប្រជាពលរដ្ឋទាំងអស់មានសេរីភាបក្នុងការគាំទ្របេក្ខជន ឬគណបក្សនយោបាយដែលគេពេញចិត្ត

        ទីបួន៖ វិធានច្បាប់នានាដែលទាកទងនឹងការបោះឆ្នោតនិងមានការរឹតបន្តឹងឲ្យហួសហេតុទៅលើការបោះឆ្នោតដូចជា គេមិនរឹតបន្តឹងទៅលើជាតិសាសន៍ និងជំនឿសាសនា ជាដើម ។

                ទីប្រាំ៖ ប្រជាពលរដ្ឋអាចបោះឆ្នោតដោយសេរី និងដោយសម្ងាត់ដោយគ្មានខ្លាចរអែងការទទួលទោសទណ្ឌណាមួយ ទៅលើការសម្រេចចិត្តប្រគល់សម្លេងជូនបេក្ខជនណាមួយ ឬគណបក្សណាមួយ និងដោយគ្មានការខ្លាចរអែងការគំរាមគំហែងណាមួយឡើយ ។

  • ការប្រណាំងប្រជែងនៃគណបក្សនយោបាយៈ គឺជាចំណុចសំខាន់នៃ រដ្ឋាភិបាលប្រជាធិតេយ្យព្រោះការមានគណបក្សនយោបាយច្រើនរួមក្នុងការប្រកួតប្រជែងគ្នាដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតទើបធ្វើឲ្យការបោះឆ្នោតមានន័យខ្លឹមសារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login