កីឡាស៊ីហ្គែម (Sea games=Southeast Asian games) បង្កើតឡើងនៅឆ្នាំ១៩៥៩ នៅទីក្រុងបាងកកប្រទេសថៃ ។ កីឡានេះមានរយៈពេលពីរឆ្នាំទើបគេប្រកួតម្តង ។ ស៊ីហ្គែមបានប្រកួតចំនួន២៤លើករួចមកហើយ (គិតត្រឹមឆ្នាំ២០០៧នៅប្រទេសថៃ) ៖
- ប្រកួតលើកទី១ ឆ្នាំ១៩៥៩ នៅប្រទេសថៃ
- ប្រកួតលើកទី២ ឆ្នាំ១៩៦១ នៅប្រទេសភូមា
- ប្រកួតលើកទី៣ ឆ្នាំ១៩៦៥ នៅប្រទេសម៉ាឡេស៊ី
- ប្រកួតលើកទី៤ ឆ្នាំ១៩៦៧ នៅប្រទេសថៃ
- ប្រកួតលើកទី៥ ឆ្នាំ១៩៦៩ នៅប្រទេសភូមា
- ប្រកួតលើកទី៦ ឆ្នាំ១៩៧១ នៅប្រទេសម៉ាឡេស៊ី
- ប្រកួតលើកទី៧ ឆ្នាំ១៩៧៣ នៅប្រទេសសិង្ហបុរី
- ប្រកួតលើកទី៨ ឆ្នាំ១៩៧៥ នៅប្រទេសថៃ
- ប្រកួតលើកទី៩ ឆ្នាំ១៩៧៧ នៅប្រទេសម៉ាឡេស៊ី
- ប្រកួតលើកទី១០ ឆ្នាំ១៩៧៩ នៅប្រទេសឥណ្ឌូណេស៊ី
- ប្រកួតលើកទី១១ ឆ្នាំ១៩៨១ នៅប្រទេសហ្វីលីពីន
- ប្រកួតលើកទី១២ ឆ្នាំ១៩៨៣ នៅប្រទេសសិង្ហបុរី
- ប្រកួតលើកទី១៣ ឆ្នាំ១៩៨៥ នៅប្រទេសថៃ
- ប្រកួតលើកទី១៤ ឆ្នាំ១៩៨៧ នៅប្រទេសឥណណ្ឌូណេស៊ី
- ប្រកួតលើកទី១៥ ឆ្នាំ១៩៨៩ នៅប្រទេសម៉ាឡេស៊ី
- ប្រកួតលើកទី១៦ ឆ្នាំ១៩៩១ នៅប្រទេសហ្វីលីពីន
- ប្រកួតលើកទី១៧ ឆ្នាំ១៩៩៣ នៅប្រទេសសិង្ហបុរី
- ប្រកួតលើកទី១៨ ឆ្នាំ១៩៩៥ នៅប្រទេសថៃ
- ប្រកួតលើកទី១៩ ឆ្នាំ១៩៩៧ នៅប្រទេសឥណ្ឌូណេស៊ី
- ប្រកួតលើកទី២០ ឆ្នាំ១៩៩៩ នៅប្រទេសប្រ៊ុយណេ
- ប្រកួតលើកទី២១ ឆ្នាំ២០០១ នៅប្រទេសម៉ាឡេស៊ី
- ប្រកួតលើកទី២២ ឆ្នាំ២០០៣ នៅប្រទេសវៀតណាម
- ប្រកួតលើកទី២៣ ឆ្នាំ២០០៥ នៅប្រទេសហ្វីលីពីន
- ប្រកួតលើកទី២៤ ឆ្នាំ២០០៧ នៅប្រទេសថៃ ។