ទ្រព្យមួយចំនួនមានលក្ខណៈ ជាអរូបី ។ គេប្រើពាក្យ (Amortization) ដើម្បីលប់វាឲ្យទៅជាការចំណាយ ។
+ កេរ្តិ៍ឈ្មោះ តម្លៃបច្ចុប្បន្ននៃកំរៃនាអនាគតដែលលើសពីចំណូលជាក់លាក់ធម្មតាដែលបណ្តាលមកពីកត្តាខ្លះដូចជាទំនាក់ទំនងឲ្យអតិថិជនចូលចិត្តចំណាត់ការល្អ ប្រសិទ្ធភាពនៃឧស្សាហកម្មហើយមិនសូវមានគេប្រជែង ។
- ប៉ាតង់ គឺជាសិទ្ធដែលផ្តល់ឲ្យរដ្ឋាភិបាលក្នុងការផលិត ឬលក់ផលិតផលពិសេស ។
- សញ្ញាណពាណិកម្ម គឺជាសញ្ញាដែលគេប្រើសម្រាប់ផលិតផលមួយ ឬក្រុមមួយនៃផលិតផល ។
- ច្បាប់រកស៊ីផ្តាច់មុខ គឺជាសិទ្ធដែលផ្តល់ដោយក្រុមហ៊ុន ឬអង្គការរដ្ឋាភិបាលឲ្យចាត់ការប្រភេទជំនួញមួយជាក់លាក់ក្នុងតំបន់មួយ ។
- សិទ្ធិចម្លង គឺជាសិទ្ធិដែលរដ្ឋាភិបាលផ្តល់ឲ្យដើម្បីការពារការផលិតផល ឬការលក់សម្ភារៈ សិល្បៈ ឬអក្សរសាស្រ្តសម្រាប់មួយជីវិតនៃអ្នកបង្កើត ហើយថែម៥០ឆ្នាំទៀត ។