Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គម្ពីរបេតវត្ថុនេះមាននិយាយអំពី មានព្រានម្នាក់នៅក្នុងក្រុងពារាណសី តែងតែទៅបាញ់សត្វក្នុងព្រៃ ចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញពួកក្មេងៗតែងចោម រោមសុំសាច់រាល់ថ្ងៃ។ ថ្ងៃនេះព្រាតនោះទៅបាញ់មិនបានសត្វ ក៏បានបេះផ្កាត្របែកិ ព្រៃ (ឯកសារខ្លះថា​ផ្ការាជព្រឹក្ស) ប្រដាប់ខ្លួននិងរែកយកមកផ្ទះជាច្រើន ។ នោះដល់ទ្វារភូមិ ពួកក្មេងៗមកសុំសាច់ដូចសព្វដងទៀត ។ ព្រានក៏ចែកផ្កាត្របែកព្រៃឱ្យម្នាក់មួយស្មែង ។ លោះព្រាននោះស្លាប់ទៅបានទៅកើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរទៅក្នុងទឹកសំដៅទៅផ្ទះញាតិរបស់ខ្លួន ដើម្បីរកអាហារបរិភោគ ។ វេលានោះកោសិយអាមាត្យ ជាអាមាត្យរបស់ព្រះបាទពិម្ពិសារ ជិះទូកទៅបង្រ្កាបស្រុកបច្ចន្តគ្រាម បានឃើញប្រេតនោះ សួរដឹងសេចក្តីហើយមានសេចក្តីអាណិត ទើបនិយាយថា “សដូវយើងមាន ធ្វើម្តេចអ្នកនឹងបរិភោគបាន” ? ប្រេតឆ្លើយថា “ក្នុងទូកនេះបើមានឧបសកអ្នកតម្កល់ ខ្លួននៅក្នុងព្រះត្រៃយ៍សរណគមន៍ សូមលោកឱ្យសដូវទៅ ឧបសកនោះ ហើយឧទ្ទិសចំណែកដល់រូបខ្ញុំចុះ” ។ កោសិយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនា ហើយបានសេចក្តីសុខ​ ទើបផ្តាំថា “សូមលោកមេថាដល់ ប្រេតឯទៀតៗផង កាលបើលោកបានកុសលឯណានីមួយ ហើយសូមឧទ្ទិសចំណែកកុសលឱ្យប្រេតខ្លះផង” ។ បើអាមាត្យនោះត្រឡប់មកដល់ស្រុកវិញបានថ្វាយទានចំពោះព្រះពុទ្ធនិងព្រះសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមើសាស្ត្រា ទ្រង់អធិស្ឋានឱ្យពុទ្ធបរិស័ទ មកប្រជុំគ្នាហើយទ្រង់សម្តែងបេតនិកាយ (រឿងពួកប្រេត) ឱ្យប្រាកដឡើងដូចដែលបានពោលមកខាងលើនេះ ។ ខ្ញុំបានលើយករឿងទាំងបីនេះ មកបញ្ជក់ ដោយសង្ខេបខ្លីប៉ុណ្ណោះឯងគ្រាន់តែចង់បញ្ជាក់ពី ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដែលបានធ្វើឱ្យប្រជាជនខ្មែរ​មានជំនឿស៊ុបចំពោះ មាតាបិតា រាប់សតវត្សកន្លងមកហើយ ជាជំនឿធ្វើឱ្យប្រជាជនខ្មែរចេះគោរពដឹងគុណ មាតាបិតារបស់ខ្លួន ។ មិនត្រឹមតែមាតាបិតាមានជីវិតរស់នៅប៉ុណ្ណោះទេ សូម្បីតែមាតាបិតាដែលស្លាប់បាត់បង់ជីវិតទៅហើយកូនប្រុសស្រីនៅតែគោរពថ្វាយបង្គុំធ្វើបុណ្យបញ្ជូនកុសលទៅជូនទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login