Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មនុស្សការព្រះរតនត្រ័យសមាទានសីលចប់ រាប់បាត្រ រួចវេរសង្ឃទាន ដោយអ្នកដើមបុណ្យនាំគ្នា ទ្របាត្រ ទ្រចង្អាន់ កាន់គ្រឿងបរិក្ខារទេយ្យវត្ថុ ឬអ្នកផ្សេងទៀតជួយកាន់ក៏បានលើកឡើង សូត្រវេរតាមលោកអាចារ្យដូចតទៅ ៖

  • នមោ៣បទ (សូត្រទាំងអស់គ្នា)
  • បន្ទាប់មកអាចារ្យថា មួយសង្កាត់ម្តងៗច្បាស់ៗ (អាចារ្យខ្លះអាងខ្លួនចេះចាំស្ទាត់ ថារួច អ្នកថាតាមមិនទាន់ចប់ផងខ្លួនថាម្តងទៀត ធ្វើឱ្យអ្នកខ្លះមិនច្បាស់ ស្តាប់មិនទាន់ក៏មាន)។ “មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេមសាធុ ភន្តេ សង្ឃោ ឥមានិ ខាងនីយភោជនីយាទីនិ បដិគ្គណ្ហតុ មាតាបិតាទីនំ គុណវន្តានញ្ជ អម្ហកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ”។ ទុតិយម្បិ មយំ ភន្តេ.......។ តតិយម្បិ មយំ ភន្តេ.......។ បពិត្រព្រះសង្ឃដ៏ចម្រើន យើងខ្ញុំទាំងឡាយ បានចាត់ចែងហើយនូវវត្ថុទាំងឡាយ មានខាទនីយៈ និងភោជនីហារជាដើមនេះ (មកតម្កល់ទុកក្នុងទីនេះ) សូមវេរប្រគេនដល់ព្រះសង្ឃ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយក នូវវត្ថុទាំងឡាយមាខាទនីយៈ និងភោជនីហារជាដើមនេះដោយប្រពៃ ដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ របស់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតា និងបិតាជាដើមផង ដល់យើងខ្ញុំទាំងឡាយផងអស់កាលជាអង្វែងទៅហោង អស់វារៈ២ដងផងអស់វារៈ៣ដងផង។

សេចក្តីបញ្ជាក់ ការប្រគេនចង្ហាន់ ដោយវាចាគឺជាការវេរចង្ហាន់ប្រគេន ព្រះសង្ឃពុំមានជាកត្តាសំខាន់ទេ ចង្ហាន់ដែលភិក្ខុសង្ឃ អាចឆាន់បាន លុះត្រាណាប្រគេនដោយកាយ។

  • បើគ្រាន់តែវេរ (វាចីភេទ) តែមិនប្រគេន ក៏ឆាន់មិនបានគឺឆាន់ មានទោស (វិន័យបញ្ញត្តិ)។
  • បើមិនបាច់វេរ ប្រគេនតែម្តងលោកអាចឆាន់បាន។ បើវេរផងប្រគេនផង ក៏ល្អដែរលោកក៏ឆាន់បាន ហើយសម្តីវេរអាចជំនួសពាក្យឧទ្ទិសអធិស្នានកុសលដល់អ្នកស្លាប់។ ដូចនេះការវេរត្រូវតាមចំនួនបដិគាហកៈ នៅចំពោះមុខគឺ បើនិមន្តភិក្ខុមក៤អង្គឡើងនៅ យើងវេរថាសង្ឃោ។ បើនិមន្តភិក្ខុសាមណេរមកតែពីរ ឬបីអង្គយើងត្រូវអនុវត្តតាមក្រឹត្យក្រមវិន័យប្បញ្ញត្តិផងដែរ ទោះបីច្រើនប៉ុណ្ណោះ ក៏មិនរាប់ថាសង្ឃដែរ ព្រោះផ្លូវវិន័យហៅថាសង្ឃ សម្រាប់ធ្វើសង្ឃកម្ម គឺភិក្ខុបកតត្ត (ភិក្ខុធម្មតា ភិក្ខុប្រក្រតីភិក្ខុមិនមានទោសប៉ុណ្ណោះ) ចំពោះបុណ្យទាន ដែលទាក់ទងដល់ផ្លូវវិន័យក៏ពាក្យថាសង្ឃត្រូវគិតតាមវិន័យប្បញ្ញត្តិដែរ។ ចំណែកឯបិណ្យ ដែលយើងធ្វើហើយ ក្លាយជាបាដិ បុគ្គលិកទាន ឬបានជាសង្ឃទាន នោះមិនពាក់ពាន់ដល់ការ វេរនោះទេ សំខាន់លើទឹកចិត្តសំលឹងមើលបដិគ្គាហកៈ បានត្រឹមត្រូវ ឬមិនត្រឹមត្រូវប៉ុណ្ណោះ។ ពិនិត្យសង្ឃទាន និងបាដិគ្គលិកទាន បើប្តីប្រពន្ធនៃគ្រួសារមួយ ធ្វើបុណ្យសង្ឃទាន តំណាងសង្ឃចាត់សាមណេរមួយអង្គមកទទួលម្ចាស់ទានជាប្តីអន់ចិត្តថា នេះលោកនេនកូនអ្នកនេះ កូនអ្នកនោះ មិនសូវគោរពសង្ឃទានខ្លួន ឯប្រពន្ធសប្បាយចិត្តថានេះ ជាទង់ជ័យព្រះអរហន្ត គោរពសង្ឃទានខ្លួន។ ដូច្នេះនិមន្តបដិគ្គហកៈ​មួយអង្គក្តីរាប់សិនអង្គក្តី បើម្ចាស់ទានអន់ចិត្តឬត្រេចអរថា នេះនេនឬ នេះគ្រូធំពូកែវ ការសំលឹងយ៉ាងដូច្នោះទោះរាប់សិនអង្គក្តី ក៏មិនក្លាយជាសង្ឃទានដែរ។ ផ្ទុយទៅវិញបើនិមន្តមួយម្តងទោះជាសាមណេរតូចក្តី ឱ្យតែសំលឹងថា តំណាងសង្ឃចាត់មក គិតថាលោកនៅក្មេង តែជាអ្នកបួសប្រព្រឹត្តព្រហ្ម ចរិយធម៌ជាដើមនោះជាសង្ឃគតាទានពិតៗ។ ដូច្នោះហើយបានជាបុណ្យដែលធ្វើឱ្យបានជា សង្ឃគតាទាន ត្រូវសម្បយុត្តដោយបញ្ញា ពិចារណាដោយសម្មាទិដ្ឋិ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login