Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-09 01:37

កត្តាដែលមានឥទ្ធិពលកដល់ដំណើរប្រព្រឹត្តនៃការសំរេចចិត្តរបស់អ្នកប្រើប្រាស់ៈ ដឹងបានពីអ្វីដែលមានឥទ្ធិពលដល់ការសំរេចចិត្តទិញរបស់ងតិថិជន គឹជួយយ៉ាងច្រើនដល់អ្នកម៉ាឃីតធីង ។  ដូចយើងបានដឹងហើយថាដើម្បីរក្សានូវភាពចំណេញ អាជីវកម្មត្រូវផ្តល់ឲ្យអតិថិជននូវផលិតផល ឬសេវាកម្មដែលត្រូវតាមចំណង និងតំរូវការរបស់ពួកគេ ។ មានកត្តាខាងក្នុង និងខាងក្រៅជាច្រើនដែលមានឥទ្ធិពលលើការសំរេចចិត្តទិញៈ

  • បុគ្គលិកលក្ខណ

ៈ កត្តាមានឥទ្ធិពលទីមួយបុគ្គលិកលក្ខណៈ ។ បុគ្គលិកលក្ខណៈគឺជាលំនាំនៃការកំណត់យ៉ាងល្អនិងឋិតថេរនៃឥរិយាបថ ។ បុគ្គលិកលក្ខណៈមា​នឥទ្ធិពលលើការសំរេចចិត្តទិញ ពីព្រោះមនុស្សម្នាក់ៗមានមូលដ្ឋាននៃចំណូលចិត្តផ្អែកលើលំនាំឥរិយាថរបស់ពួកគេ ។

  • ស្រទាប់សង្គមៈ ស្រទាប់សង្គមសំដៅដល់រចនាបថជីវីត តំលៃ និងជំនឿដែលសំដៅចំពោះក្រុមនៃមនុស្សណានោះ ។ ស្រទាប់សង្គមត្រូវបានកំណត់ដោយកំរិតចំណូល ឬភាពនៃអ្នកជិតខាង ។
  • បរិយាកាសវប្បធម៌ៈ កត្តាមានឥទ្ធិពលទីបី គឺបរិយាកាសវប្បធម៌ ។ វប្បធម៌គឹជាក្រុមនៃជំនឿ ឬអាកប្បកិរិយាដែលបានឆ្លងជាតំណាក់កាលពីជំនាន់មួយទៅជំនាន់មួយទៀត ។
  • ក្រុមពីគ្រោះៈ ក្រុមពិគ្រោះគឺជាក្រុមឬអង្គភាពដែលជាបុគ្គលទទួលយកតំលៃ និងអាកប្បកិរិយា ។ វាអាចរួមមាន អ្នកមាន អ្នកល្បីឈ្មោះផងដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login