2019-05-08 16:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទំរង់ នៃពាក្យបណ្តឹង រួមមាន៣ផ្នែក៖ ចំណែកដើម អត្ថបទ រូបមន្តបញ្ចប់ ។
- ឈ្មោះប្រទេស និងបាវចនា
- ប្រភព លេខលិខិត អក្សរកាត់លិខិត
- ទីកន្លែង និងកាលបរិច្ឆេទ ៖ គេសរសេរទីកន្លែងនិងកាលបរិច្ឆេទ នៅខាងលើ ប៉ែកខាងស្តាំ
- ចំណងជើង ៖ គេសរសេរចំណងជើង នៅចំកណ្តាលទំព័រ ជាតួអក្សរធំៗបន្តិចព្រមទាំងមានគូសបន្ទាត់ពីក្រោមក៏បាន ។
- អ្នកប្តឹង ៖ គេត្រូវសរសេរបញ្ជាក់ឲ្យបានច្បាស់លាស់អំពីអ្នកប្តឹង ។ ប្រសិនបើជាមន្រ្តីរាជការ ត្រូវបញ្ជាក់អំពីមុខងារ ឬឋានៈ ឲ្យបានច្បាស់លាស់ ។ ប្រសិនជាបុគ្គលឯកជនជាអ្នកប្តឹងគេត្រូវប្រាប់អំពី ឈ្មោះ អាស័យដ្ឋានដពិតប្រាកដ ។
- អ្នកទទួល ៖ គេមិនសរសេរឈ្មោះទេ គឺគេសរសេរតែងារនិងមុខងារតែប៉ុណ្ណោះ ។
ឧទាហរណ៍ ៖
ពាក្យបណ្តឹង
ខ្ញុំបាទឈ្មោះ...............................ទីលំនៅ...............................................
សូមគោរពជូន
លោកប្រធានតុលាការ.............................................
ឬ
ប្រធានក្រុមហ៊ុន .............................
សូមគោរពជូន
លោក ប្រធានតុលាការ...............................
- កម្មវត្ថុ
- យោង
- លិខិតភ្ជាប់
អត្ថបទបណ្តឹង គេត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីអ្នកប្តឹង និងមូលហេតុ ឬបញ្ហាដែលត្រូវប្តឹង ។
អ្នកប្តឹងត្រូវចុះហត្ថលេខា ឬផ្តិតមេដៃ ។
ឧទាហរណ៍ ១ ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ..........
ពាក្យបណ្តឹង
អគ្គនាយក ក្រុមហ៊ុន...................
ឬ
ខ្ញុំបាទ.......................អាយុ..........មុខរបរ.................អាស័យដ្ឋាន....................
គោរពជូន
លោក ព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ប្តឹងពីឈ្មោះ
- ក មុខរបរ.......................................
- ខ មុខរបរ.......................................
តាមកម្មវត្ថុខាងលើនេះ ខ្ញុំសូមជម្រាបជូន លោក ព្រះរាជអាជ្ញា មេត្តាជ្រាបថា៖ កាលពីថ្ងៃទី...ខែ........ឆ្នាំ......... ឈ្មោះ ក ឈ្មោះខ បានជេរ.............។ ទង្វើទាំងនេះ គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្ញុំ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពគ្រួសារខ្ញុំទាំងមូល ។ អំពើនេះជាអំពើល្មើស ទៅនឹងមាត្រា៦៥ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ។
ដូច្នេះក្នុងរឿងនេះ ក្នុងនាមខ្ញុំជាជនរងគ្រោះ សូមប្តឹងទាមទារជំងឺចិត្តពីឈ្មោះក និងខ ជាប្រាក់ក្នុងម្នាក់ៗចំនួន.............(.............)និង សុំតុលាការផ្តន្ទាទោសជនល្មើសទៅតាមច្បាប់ ។
អាស្រ័យដូនបានជម្រាបជូនខាងលើនេះ សូម លោក ព្រះរាជអាជ្ញាមេត្តាពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ដោយអនុគ្រោះ ។
សូមលោក ព្រះរាជអាជ្ញា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។
ស្នាមមេដៃ អ្នកប្តឹង ឬហត្ថលេខា
ឧទាហរណ៍ ២ ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ....
ពាក្យបណ្តឹង
អគ្គនាយក ក្រុមហ៊ុន.....................
ឬ
យើងខ្ញុំទាំងអស់គ្នា ដែលមានឈ្មោះខាងក្រោមនេះ
- ក ភេទ ប្រុស អាយុ..........ឆ្នាំ មុខរបរ...............មានអាស័យដ្ឋានផ្ទះ......................
- ខ ភេទ ប្រុស អាយុ..........ឆ្នាំ មុខរបរ...............មានអាស័យដ្ឋានផ្ទះ......................
សូមគោរពជូន
លោក ព្រះរាជអាជ្ញាអមតុលាការ................
កម្មវត្ថុ ៖ ប្តឹងពីឈ្មោះ...............មុខរបរ..............ពីបទបរិហាក្តេរិ៍ និងជេរប្រមាថ ។
យោង ៖ -ពាក្យបណ្តឹងចុះថ្ងៃទី.......ខែ........ឆ្នាំ........របស់ឈ្មោះ..............
-ដីកាតម្ពល់រឿងទុកឥតចាត់ការលេខ...ចុះថ្ងៃទី....ខែ...ឆ្នាំ....របស់អយ្យការអមតុលាការ..។
តាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយស សូមជម្រាបជូនលោកព្រះរាជអាជ្ញា មេត្តាជ្រាបថាកាលពីថ្ងៃទី....ខែ.....ឆ្នាំ.....ឈ្មោះ..........បានធ្វើពាក្យបណ្តឹងមួយទៅព្រះរាជអាជ្ញាអមតុលាការ........ប្តឹងពីយើងខ្ញុំពីរនាក់ និងគូកន ពីបទបរិហាកេរ្តិ៍ និងជេរប្រមាថដោយលើកអំណះអំណាងថានៅថ្ងៃទី.......ខែ.......ឆ្នាំ.......................................។
ទង្វើទាំងឡាយរបស់ឈ្មោះ........បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់យើងខ្ញុំទាំងអស់គ្នា ហើយជាអំពើល្មើសនឹងមាត្រា៦៣ នៃច្បាប់ព្រហ្មខណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល ។
ដូច្នេះក្នុងរឿងនេះ យើងខ្ញុំម្នាក់ៗសូមប្តឹងទាមទារសំណងជំងឺចិត្តពី ឈ្មោះ........ចំនួន.......... (.........)និងសុំឲ្យតុលាការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក ព្រះរាជអាជ្ញា មេត្តាពិនិត្យ និងសម្រេចចោទប្រកាន់ជនល្មើស តាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ ។
សូមលោក ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ ។
ស្នាមមេដៃ អ្នកប្តឹង ឬហត្ថលេខា