ការធ្វើអាជីវកម្មរ៉ែ ផ្ដល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្ដដោយផ្ទាល់នឹងដោយប្រយោល ៖
- ប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្ដដោយផ្ទាល់ រួមមាន ការវិនាស បាត់បង់នៃសត្វនិងរុក្ខជាតិដែលបណ្ដាលមកពីសកម្មភាពជីកយករ៉ែឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្ដូងរ៉ែ ។
- ប៉ះពាល់ទៅលើបរិស្ថានជីវសាស្រ្ដដោយប្រយោល រួមមាន ការប្រែប្រួលនៅក្នុងវដ្ដអាហារ ជីវម៉ាសសរុប នានាភាពប្រភេទ និងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាស់ប្ដូរបរិមាណ ឬគុណភាពទឹកក្នុងដី ឬទឹកលើផ្ទៃដី ។