តម្លៃលើភារកិច្ចរបស់គរុកោសល្យ៖
- វត្ថុបំណងនៃការអប់រំៈ បណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋឲ្យក្លាយទៅជា បញ្ញវន្ត ដែលមានសីលធម៌ល្អ និងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត ។
- តួនាទីរបស់គ្រូបង្រៀន សាស្រ្តាចារ្យៈ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេសនិងសកម្មភាពសិក្សារបស់សិស្ស ។ គុណភាពអប់រំដែលសម្រេចបាន ត្រូវឆ្លងកាត់ការវិភាគនិងរង្វាយតម្លៃទៅតាមធាតុពិត ។
- មុខវិជ្ជាឯកទេសដែលគ្រូបង្រៀន ឬសាស្រ្តាចារ្យម្នាក់ត្រូវបង្រៀននិងកម្មវិធីសិក្សា ។
- ប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់ប្រទេសជាតិនីមួយៗ ។
- ការអប់រំសីលធម៌ វិជ្ជាពលរដ្ឋ
- ការអប់រំកាយ
- ការអប់រំបញ្ញា
- ការអប់រំសិល្បវិជ្ជា
- ការអប់រំពលកម្ម
- សកម្មភាពក្រៅម៉ោងសិក្សា និងក្រៅសាលារៀន ( កីឡា សិល្បៈ កាយសម្ព័ន្ធ )
- ការរៀបចំ និងការគ្រប់គ្រងសាលារៀន
- សមាគមន៍យុវជន ( តួនាទី និងសកម្មភាព )
- សមាគមន៍មាតាបិតាសិស្ស ( តួនាទីសកម្មការជួយសាងសង់សាលារៀន )
- តួនាទីរបស់នាយក នាយករង ប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជា និងសាស្រ្តចារ្យទទួលបន្ទុកថ្នាក់នីមួយៗ ។