គ្រូបង្រៀនឬសាស្រ្តាចារ្យត្រូវ៖
- យល់ច្បាស់ និងស៊ីជម្រៅទៅលើខ្លឹមសារមេរៀន និងសម្ភារៈឧបទេសស្របតាមខ្លឹមសារមេរៀននិងរបៀបប្រើប្រាស់សម្ភារៈក្នុងម៉ោងសិក្សា
- កុំទាន់បង្ហាញចំណងជើងមេរៀន
- សរសេរអក្សរ លេខ ឬគូររូបលើក្តារខៀនឲ្យបានច្បាស់លាស់
- លើកជាសំណួរទៅតាមលំដាប់លំដោយ នៃខ្លឹមសារមេរៀន
- កុំបណ្តោយឲ្យសិស្សនិស្សិតឆ្លើយជាសមូហភាព ( ទាំងអស់គ្នា )
- កុំហៅតែសិស្សដដែលៗឬសិស្សពូកែ សិស្សមធ្យមឲ្យឆ្លើយ ដោយទុកចោលសិស្សខ្សោយឲ្យអសកម្មក្នុងម៉ោងបង្រៀន
- ត្រូវចេះសម្របសម្រួលសំណួរ ( សំណួរពិបាកយល់ ) ដោយរក្សាសំណួរនៅដដែល
- ហៅសិស្សខ្សោយ ឲ្យឆ្លើយមុនសិស្សមធ្យមហើយសិស្សមធ្យមមុនសិស្សពូកែ
- កែតម្រូចម្លើយរបស់សិស្ស បើសិស្សឆ្លើយមិនទាន់បានត្រឹមត្រូវ
- ប្រើសម្តីសម្បូរដោយរូបារម្មណ៍ ដើម្បីទាញអារម្មណ៍របស់សិស្ស
- ប្រើឃ្លាខ្លីៗ ចំៗ ច្បាស់ៗ ឲ្យសិស្សងាយយល់និងងាយចាំបានយូរ
- ដាក់សំណួរឬលំហាត់ ឲ្យសមស្របទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស
- យកចិត្តកែកិច្ចការសិស្ស ឬដាក់ពិន្ទុលើកិច្ចការសិស្ស និងចេះលើកទឹកចិត្តសិស្សឲ្យបានទាន់ពេលវេលា ។