ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមានបីទម្រង់គឺ ៖
- របបប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក ៖ ក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ លើកទីមួយគឺបោះឆ្នោតជ្រើសរើសសមាជិកសភាពដើម្បីបង្កើតស្ថាប័ននីតិប្បញ្ញត្តិសម្រាប់តាក់តែងច្បាប់និងប្រជុំអនុម័តកិច្ចការផ្សេងៗក្នុងប្រទេស។ បោះឆ្នោតលើកទីពីរ គឺជ្រើសរើសប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលធ្វើជាប្រមុខរដ្ឋសម្រាប់ប្រតិបត្តិច្បាប់។ ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង និងជាតំណាងប្រទេសជាតិផង។ របបនេះអំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា។
- របបសភានិយម (ដូចជានៅប្រទេសអង់គ្លេសឬអូស្រ្តាលី) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិកសភា។ គណបក្សដែលឈ្នះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាលហើយអនុវត្តគោលនយោបារបស់រដ្ឋតាមរដ្ឋធម្មនុញ្ញដែលចែងដោយស្ថាប័ននីតិប្បញ្ញត្តិ។ របបនេះអំណាចនីតិប្រតិជាផ្នែកមួយនៃអំណាចនីតិប្បញ្ញត្តិ។
- របបពាក់កណ្តាលសភានិយមនិងប្រធានាធិបតីនិយមឬប្រជាធិបតេយ្យបែបចម្រុះ (ដូចជានៅប្រទេសបារាំង)ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ លើកទីមួយបោះឆ្នោតជ្រើសរើសសមាជិកសភា។ គណបក្សឈ្នះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាលមួយលើកទៀតជ្រើសរើសប្រធានាធិបតីជាតំណាងប្រទេសជាតិទាំងមូល។ របបនេះមាននាយករដ្ឋមន្ត្រីផងនិងប្រធានាធិបតីផង។