នាយករដ្ឋមន្រ្តី មានភារកិច្ចសំខាន់ៗដូចតទៅ៖
- ទទួលខុសត្រូវ ជាមួយសមាជិកនៃរាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា អំពីគោលនយោបាយទូទៅ និងសកម្មភាពនៃរាជរដ្ឋាភិបាល
- ដឹកនាំការងាររបស់រដ្ឋមន្រ្តីគណៈចាត់ចែងបញ្ជារាល់សកម្មភាព របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ
- ដឹកនាំការចរចារ និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេស និងការពារប្រទេសជាតិ ។
- លើកសំណើរដល់ កម្មធិការ គណអចិន្រ្តៃយ៍រដ្ឋសភា ឲ្យកោះប្រជុំសភាជាវិសាមញ្ញ ។
- លើសំណើរអំពីសេចក្តីព្រាងច្បាប់ និងលើកសំណើរតែងតាំងផ្លាស់ប្តូរ បញ្ចប់ភារកិច្ច របស់សមាជិករដ្ឋាភិបាលមជូនរដ្ឋសភាដើម្បីទទួលបាននូវការអនុម័ត ។
- ត្រួតពិនិត្យ ការងារសកម្មភាព អំពីប្រព្រឹត្តនិងទំនួលខុសត្រូវ របស់សមាជិក រដ្ឋាភិបាលហើយមានសិទ្ធិផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលតាមនីតរដ្ឋ។
- លើកសំណើរ ថ្វាយអង្គព្រះមហាក្សត្រ តែងតាំងផ្លាស់ប្តូរបញ្ចប់ ភារកិច្ចជាន់ខ្ពស់ស៊ីវិល និងយោធា ឬចាប់ពីឧត្តមមន្រ្តី ឡើងទៅត្រូវតាំងដោយព្រះរាជក្រឹត្យ
- នាយករដ្ឋមន្រ្តី មានមុខងារ ក្នុងកិច្ចការរដ្ឋបាល សម្រាប់តែងតាំងអនុមន្រ្តីដោយចេញនូវអនុក្រឹត្យ ។