អំពើដែលត្រូវចាត់ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងគឺ៖
- ជននោះកំពុងប្រព្រឹត្តបទល្មើស ឬបទឧក្រឹដ្ឋឬកំពុងត្រូវរត់ដែលត្រូវគេដេញប្រផាប់ចាប់ប្រភីង ។
- ជនសង្ស័យត្រូវបាន សាក្សីឬជនរងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែង ដែលប្រព្រឹត្តអំពើបទល្មើសថាជាពិរុទ្ធ ។
- ជនសង្ស័យ កំពុងរិះរកវិធីរត់ចេញពីកន្លែងកើតហេតុ ។
- ជនដែលកេងកឹប លួចទ្រព្យសម្បត្តិជាតិឬ សម្បត្តិសាធារណដែលត្រូវចាប់បានដោយមានឯកសារភស្តុតាងគ្រប់គ្រាន់ ។
- ជនដែលរត់ពន្ធ ឬជួញដូរខុសច្បាប់ដែលត្រូវអាជ្ញាធរ ឬសមត្ថកិច្ចប៉ូលីសឆែកឆេរឃើញភស្តុតាងជាក់ស្តែង ឬមានសាក្សីបញ្ជាក់ច្បាស់លាស់ ។
- អំពើហិង្សាដែលនាំឲ្យខូចសណ្តាប់ធ្នាប់សន្តិសុខ របៀបរៀបរយសាធារណរបស់សង្គមជាតិ ។
- អំពើហិង្សាក្នុងគ្រួសារជាដើម ។