2019-05-28 07:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សុវិជានោ ភវិ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវិ ហាតិ ធម្មទេស្សី បរាភវោ ។ អ្នកដែលចម្រើន គេក៏អាច ស្គាល់ងាយ អ្នកដែលអន្តរាយគេក៏អាចស្គាល់ពិតអ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្ត និងបានចម្រើនអ្នកដែលទ្រុស្តធម៌ ស្អប់ធម៌ឥតកើនឥឥតកើតចម្រើន វិនាសទៅមុខ ។
ឥតិ ហេតំ វិជានាម បថមោ សោ បរាភវោ ទុតិយំ ភគវា ព្រូហិ កឹ បរាភគវាតោ មុខំ ។ យើងខ្ញុំទាំងឡាយ បានដឹងថាស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនេះឈ្មោះទី១ ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឲ្យទាន វិនាសទី២ អ្វីជាប្រធាននាំសត្វឲ្យមានសេចក្តីវិនាស ។
អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ អសតំ ធម្មរោចេតំ តំ បរាភវតោ មុខំ ។ អ្នកដែលស្រឡាញ់ ពេញចិត្តស្នេហាតែនិងមនុស្សណាអសប្បុរស តែមិនស្រឡាញ់ពេញចិត្តទាំងអស់និងអ្នកសប្បុរសមកធ្វើជាមិត្រ ។ សេចក្តីស្រឡាញ់ពេញចិត្តគំនិតឲ្យទៅគប់មិត្រអសប្បុរស គាប់ចិត្តក្នុងធម៌ឬមួយរបស់ហេតុនោះទាំងអស់នាំឲ្យវិនាស ។
ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ តតិយំ ភគវា ព្រូហិ កឹ បរាភវតា មុខំ ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី២ ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឲ្យទាន វិនាសទី៣ អ្វីជាប្រធាននាំសត្វឲ្យមានសេចក្តីវិនាស ។
និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោអលសោ កោធបញ្ញាណា តំ បរាភវតោ មុខំ ។ អ្នកដេកច្រើន១ និយាយច្រើន១ និងអ្នកឥតព្រួយ គិតប្រឹងប្រែង អ្នកខ្ជិលច្រអូល មិនមានខ្នះខ្នែង ខឹងច្រើនសម្តែង ឲ្យគេឃើញបាន ។ ហេតុធម៌ទាំងនោះ មិនជាកល្យាណ នាំឲ្យខកខាន ខាតខុចប្រយោជន៍ មានជាប្រធានតិចច្រើនដោយហោច នាំបង់ប្រយោជន៍ ហើយឲ្យវិនាស ។
ឥតិ ហេតំ វិជានាម ឥតិយោ សោបរាភវតា ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះក្តីវិនាសនេះ ហើយរាប់សង្គ្រោះ វិនាសនេះឈ្មោះ ទី៣ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឲ្យទាន វិនាសទី៤ អ្វីជាប្រធាននាំសត្វឲ្យមានសេចក្តីវិនាស ។
យោ មាតរំ បិរំ វា ជិណ្ណកំ គតយោព្វនំ បហុសន្តោ ន ភរតិ កឹ បរាភវតោ មុខំ ។ នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបានចិញ្ចឹមរកសា មាតាបិតា ដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាស ។
ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយ បានស្តាប់ជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៤ ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន វិនាសទី៥អ្វីជាប្រធាននាំសត្វឲ្យមានសេចក្តីវិនាស ។
បហុតវិត្តោ បុរិសោ សហិរញ្ញោសភោជនោ ឯកោ ភិញ្ចតិ សាទូនិ តំ បរាភវតោ មុខំ ។ បុរសអ្នកមាន ទ្រព្យធនធានច្រើនមាសប្រាក់ចម្រើន និងគ្រឿងអាហារ លបលាក់ របស់ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជាប្រធានវិនាស ។
ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុច្នោះក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៦ ទាន់ហន់ ។
បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន វិនាសទី៧ អ្វីជាប្រធាននាំសត្វឲ្យមានសេចក្តីវិនាស ។
ជាតិក្តិទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោនរោសញ្ញាតឹ អតិមញ្ញោតិ តំ បរាភវតោ មុខំ ។
អ្នកដែលប្រកាន់ ជាតិទ្រព្យត្រកូលហើយមិនប្រមូលសាច់ញាតិសន្តាន មើលងាយញាតិខ្លួនដោយអាងខ្លួនមាននោះជាប្រធាននៃវិនាស ។
ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៧ ទាន់ហន់ ។
បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន វិនាសទិ៨ អ្វីជាប្រធាននាំសត្វឲ្យមាន សេចក្តីវិនាស ។
ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោលទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៨ ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឲ្យទាន វិនាសទី៩អ្វីជាប្រធាននាំសត្វឲ្យមាន សេចក្តីវិនាស ។
សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។
ប្រុសមិនត្រេកអរ និងប្រពន្ធខ្លួនហើយទៅជាប់ជួននឹងស្រីពេស្យា ទ្រុស្តនឹងប្រពន្ធកនជននានាហេតុនោះទៅជានាំឲ្យវិនាស ។
ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ ទសមំ ភគវោ ព្រូហិ កឹ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែងវិនាសនេះឯង ព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៩ ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឲ្យទាន វិនាសទី១០ អ្វីជាប្រធាននាំសត្វឲ្យមានសេចក្តីវិនាស ។
អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី តស្សា ឥស្សា ន សុបតិ តំបរាភវតោ មុខំ ។
បុរសមានវ័យ ដែលចាស់ហួស ពេកហើយមានតម្រេកដោយក្តីតណ្ហានាំយកស្រីក្មេងមកធ្វើភរិយាហេតុនោះទៅជានាំឲ្យវិនាស ។
ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែងវិនាសនេះឯង ព្រោះហេតុដូច្នោះក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី១០ ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់ភគវន្តសូមទ្រង់និមន្ត សម្តែងឲ្យទាន វិនាសទី១១ អ្វីជាប្រធាន នាំសត្វឲ្យមានសេចក្តីវិនាស ។
ឥត្ថី សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។
បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយឬស្រីទាំងឡាយតាំងបុរសនោះ ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះអំពើទាំងនោះនាំឲ្យវិនាស ។
ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី១១ ទាន់ហន់ ។ បពិត្រព្រះអង្គ ព្រះនាមភគវន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន វិនាសទី១២ អ្វីជាប្រធាននាំសត្វឲ្យមានសេចក្តីវិនាស ។
អប្បភោគោ មហាតណ្ហោ ខត្តិយជាយតេកុលេ សោ ច រជ្ជំ បរត្ថយតិ តំ បរាភវតោ មុខំ ។
ជនណាកើតក្នុង ត្រកូលជាក្សត្រអ្នកខ្សត់សម្បត្តិហើយប្រាថ្នាធំ ចង់បានជាស្តេច សោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំឲ្យដល់វិនាស ។
ឯតេ បរាវេ លោកេ បណ្ឌិតោ សមវេក្ខិយ អរិយទស្សនសម្បន្នោ ស លោកំ ភជតេ សិវំ ។
ជនជាបណ្ឌិតគំនិតប្រសើរ បានឃើញដំណើរនៃហេតុវិនាសដល់សត្វក្នុងលោកសន្និវាសគេចពីវិនាស គប់រកចម្រើន ។