Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថារបាំ ? ហើយគេចែកចេញជាប៉ុន្មាន ?

២. ដូចម្តេចដែលហៅថារបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជាទ្រព្យ ?

៣. ដូចម្តេចដែលហៅថារបាំប្រពៃណីខ្មែរ ? ហើយគេចែកចេញជាប៉ុន្មានប្រភេទ ?

៤. ដូចម្តេចដែលហៅថារបាំប្រជាប្រិយខ្មែរ ? ហើយគេចែកចេញជាប៉ុន្មានប្រភេទ ?

ចម្លើយ

១. របាំគឺជាកាយវិការរបស់មនុស្ស ដែលធ្វើត្រាប់តាមចង្វាក់ភ្លេងនិងចំរៀង។ គេចែករបាំជា៣ក្រុមគឺ ៖

  • របាំក្បាច់បុរាណខ្មែរ​ ឬរបាំព្រះរាជទ្រព្យ
  • របាំប្រពៃណីខ្មែរ
  • របាំប្រជាប្រិយខ្មែរ។

២. របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជាទ្រព្យ គឺជារបាំរបស់ស្តេច ហើយនិយមលេងតែនៅក្នុងព្រះបររាជវាំងដូចជាលេងនៅពេលបួងសួង អារក្សអ្នកតា លេងថ្វាយអាទិទេព និងថ្វាយវិញ្ញាក្ខន្ធស្តេចដែលបានចូលទីវង្គតទៅហើយដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជារាស្រ្ត និងក្រុមគ្រួសាររបស់ខ្លួន។ របាំនេះមានកំណើរយូរយារណាស់មកហើយតាំងពីសម័យនគរភ្នំមកម៉្លេះ ហើយមានដើមកំណើតជាប់ជាមួយនឹងព្រហ្មញ្ញសាសនា។ លុះសម័យអង្គរ គេបានឆ្លាក់រូបទេពអប្សរដែលជាស្រ្តីរបាំចុះពីស្ថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ។ របាំនេះពុំទទួលឥទ្ធិពលពីខាងក្រៅទេ ព្រោះមានភារៈជារបាំដង្វាយនៅក្នុងវាំង។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភារៈតនិងរឿងព្រេងខ្មែរ។ ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំពៅ របាំស្វា របាំដាវ។ ឯការដែលគួរឱ្យចាប់អារម្មណ៍ចំពោះរបាំក្បាច់បុរាណនេះគឺកាយវិការនីមួយៗ មានន័យមួយ ហើយមានសភាពទន់ភ្លន់សុភាពសមតាមចិត្តគំនិតខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព។ នៅសម័យបច្ចុប្បន្ន របាំក្បាច់បុរាណនេះត្រូវបាននាំទៅសំដែងនៅឯបរទេសជាញឹកញាប់ហើយបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅឆាកងន្តរជាតិ។ សព្វថ្ងៃ របាំនេះត្រូវបានបញ្ចូលទៅក្នុងសកលវិទ្យាល័យវិចិត្រសិល្បៈតាំងពីស្រុកខ្មែរផ្លាស់យករបបសាធារណរដ្ឋមក។

៣. របាំប្រពៃណីខ្មែរ គឺរបាំទាំងឡាយណាដែលស្ថិតនៅជាប់នឹងពិធីប្រពៃណី ឬតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលបានរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ខុសៗគ្នាទាំងការ​និយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តីនៅតាមតំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និងតំបន់មាត់សមុទ្រ។ របាំប្រពៃណីខ្មែរមានដូចជា ៖

  • របាំក្ងោក
  • របាំត្រុដិ
  • របាំស្នែងទន្សោង
  • របាំគោះអង្រែ
  • របាំឆៃយុំា។

៤. របាំប្រជាប្រិយខ្មែរ គឺជាប្រភេទរបាំដែលគេនិយមជាទូទៅនៅក្នុងទូទាំងប្រទេសទោះបីនៅទីក្រុងក៏ដូចជានៅទីជនបទ តំបន់ភ្នំ តំបន់វាលរាប និងតំបន់មានសមុទ្រដែរ។ របាំប្រជាប្រិយខ្មែរជាប្រភេទរបាំងាយចាំងាយចេះ ហើយងាយក្នុងការរៀបចំសំដែងទៀតផង។ អាស្រ័យហេតុនេះទើបយើងសង្កេតឃើញជនជាតិខ្មែរតាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្ត ទាំងក្មេង ចាស់ ប្រុសស្រីចេះរាំរបាំប្រជាប្រិយគ្រប់ៗគ្នា។ របាំប្រជាប្រិយមាន របាំរាំវង់ របាំរាំក្បាច់។ របាំប្រជាប្រិយខ្មែរមានដូចជា ៖

  • របាំរាំវង់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login