Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្នកដឹកនាំល្អត្រូវមានសម្បទាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?​ចូររៀបរាប់។

២. តើអ្នកណាខ្លះដែលមានសិទ្ធិធ្វើសេចក្តីស្នើច្បាប់ ?

៣. ដូចម្តេចហៅថាច្បាប់សញ្ជាតិ ?

៤. ហេតុអ្វីបានជារដ្ឋបាលបង្កើតច្បាប់សញ្ជាតិនេះឡើង ?

៥. សង្គមធម៌ជាអ្វី ?

ចម្លើយ

១. អ្នកដឹកនាំល្អត្រូវមានសម្បាទាបីយ៉ាងគឺ ៖

ក. កាយសម្បទា

  • ត្រូវមានសុខភាពល្អកម្លាំងមាំមួនដែលអាចទ្រាំបាន និងបញ្ហាលំបាក ឬការងារលំបាកបាន
  • ជាមនុស្សរហ័សរហួនមិនខ្ជិលច្រអូស

ខ. ប្រាជ្ញាសម្បទា

  • មានសមត្ថភាពចំណេះដឹងទូទៅ និងជំនាញឯកទេស
  • មានបញ្ញាវាងវៃ និងមានបទពិសោធក្នុងការងារ
  • ចេះកំណត់គោលដៅ និងចេះធ្វើផែនការបានត្រឹមត្រូវ
  • មានភាពជាអ្នកដឹកនាំ
  • ចេះដោះស្រាយបញ្ហា
  • ជាមនុស្សក្លាហាន
  • មានភាពម្ចាស់ការខ្លួនឯង មានឆន្ទៈមោះមុតក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ

គ. សីលសម្បទា

  • មានគុណធម៌ (មានព្រហ្មវិហារធម៌ និងទសពិធរាជធម៌)
  • ស្មោះត្រង់ចំពោះប្រទេសជាតិរបស់ខ្លួន និងប្រជាជនរបស់ខ្លួន
  • គិតពីប្រយោជន៍រួមជាងប្រយោជន៍ផ្ទាល់ខ្លួន
    មានគំនិតស្នេហាជាតិ និងឧត្តមគិតជាតិពិតប្រាកដ
  • មិនប្រកាន់បក្សពួកនិយមមិនលំអៀង និងគោរពច្បាប់។

២. នាយករដ្ឋមន្ត្រីសមាជិករដ្ឋសភា (តំណាងប្រជាពលរដ្ឋ) និងព្រឹទ្ធសភាមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់។ តំណាងរាស្រ្តមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើរនេះមិនអាចទទួលយកបានទេ បើវិសោធកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។

៣. ដែលហៅថាច្បាប់សញ្ជាតិគឺច្បាប់ដែលមានគោលដៅកំណត់សញ្ជាតិណាមួយ ចំពោះជនដែលបានបំពេញលក្ខខណ្ឌនៃច្បាប់នេះ ដែលរស់នៅលើទឹកដីនៃប្រទេសណាមួយឬនៅបរទេស។

៤. បានជារដ្ឋបាលបង្កើតច្បាប់សញ្ជាតិនេះឡើងព្រោះដើម្បី ៖

  • កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន
  • ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួនដោយមិនមានជនណាអាចដកសញ្ជាតិបាន
  • ការពារមិនឱ្យជនណាអាចនិរទេស បញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យទៅនៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកឡើយ
  • ការពារមិនឱ្យបាត់បង់ ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ខ្មែរ
  • ងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ជាពិសេសនៅឯបរទេសដើម្បីឱ្យពួកគេទទួលបាននូវ ការគាំពារតាមគ្រប់មធ្យោបាយការទូតពីរដ្ឋ និងការពារមិនឱ្យបាត់បង់សញ្ជាតិដោយឯកឯង។

៥. សង្គម = ការរួមរស់នៅជាមួយគ្នាជាក្រុមឬជាពួក ដោយមានអង្គការចាត់តាំងឬស្ថាប័នត្រឹមត្រូវដើម្បីបំរើផលប្រយោជន៍របស់ពួកគេ។ ធម៌ = ធាតុ សភាព ធម្មជាតិ ច្បាប់ សេចក្តីចំរើនភាវៈ ទ្រទ្រង់សត្វលោក។ សង្គមធម៌ គឺសំគាល់ធម៌ទាំងឡាយណាដែលជាធាតុ វិធី ធម៌ភាពរៀបចំសង្គមមនុស្សឱ្យមានសភាព ទំរង់ និងលក្ខណៈចំរើនលូតលាស់បានសេចក្តីថា រៀបចំសង្គមមនុស្សឱ្យរស់នៅបានស្រួល ប្រកបដោយគ្រឿងសម្ភារៈគ្រប់គ្រាន់ផង សភាពលក្ខណៈល្អប្រសើរថែមទៀតផង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login