ទងជាតិ នៃព្រះរាជាណាចក្រកម្ពុជាមានបីពណ៌គឺ៖
- ពណ៌ខៀវៈ តំណាងឲ្យសាមគ្គីភាព ភាតរភាព មេត្តា ករុណា សេចក្តីសុខសន្តិភាព អហិង្សា ដែលស្ថិតនៅក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ ។
- ពណ៌ក្រហមៈ តំណាងឲ្យស្មារតីដ៏អង់អាចក្លាហាន ពុះពារ ការពារគ្រប់ឧបសគ្គហ៊ានពលី គ្រប់សព្វបែបយ៉ាងដើម្បីជាតិមាតុភូមិនិងសង្គមរបស់ខ្លួន ។
- ពណ៌ប្រាសាទៈ គឺជាតំណាងឲ្យអរិយធម៌ វប្បធម៌ខ្មែរ ដ៏រុងរឿងនាសម័យមហានគរនិងតំណាងឲ្យសាសនា សីលធម៌ ចរិយាធម៌ ។