Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរសិក្សាទៅលើអ្នកដែលមានបញ្ហាចិត្តសង្គមនៅក្នុងសហគមន៍របស់អ្នកឱ្យបានបីនាក់។

២. ដូចម្តេចដែលហៅថាការធ្លាក់ទឹកចិត្ត​ ? តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានជំងឹនេះឡើង ?

៣. ដូចម្តេចដែលហៅថាការបាក់ស្បាត ? តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានជំងឺបែបនេះឡើង ?

៤. ចូរឱ្យនិយមន័យរដ្ឋាភិបាល ? តើគេចែកជារដ្ឋាភិបាលអ្វីខ្លះ ?

៥. តើរដ្ឋបាលកណ្តាលមានប៉ុន្មានលំដាប់ថ្នាក់ ? អ្វីខ្លះ ?

ចម្លើយ

១. មនុស្សដែលមានបញ្ហាតិចសង្គម ៖

  • ករណីទីមួយ ៖ លោក A កើតជំងឺថប់អារម្មណ៍។ គាត់ចេះតែពិបាកចិត្តធុញថប់ក្នុងចិត្តមូលហេតុដោយសារតែជីវភាពរបស់គាត់ក្រីក្រ គ្មានការងារធ្វើ។
  • ករណីទីពីរ ៖ កុមារីB កើតជំងឺបាក់ស្បាត។ នាងចេះតែមានអារម្មណ៍ឆាប់មួម៉ៅវក់វីចិត្តគំនិត មានការប្រុងប្រយ័ត្នហួសហេតុ និងមានអារម្មណ៍ភ័យខ្លាចរន្ធត់ពេលឃើញមនុស្សប្រុស។ នាងកើតជំងឺនេះគឺដោយសារតែនាងធ្លាប់ត្រូវបានគេវាយធ្វើបាបដែលមនុស្សនោះគឺជាឪពុករបស់នាងធ្លាប់បានប្រព្រឹត្តអំពើហិង្សា នៅក្នុងគ្រួសារហើយបានវាយធ្វើបានរូបនាង និងម្តាយរបស់នាងធ្វើឱ្យមានបានវាយធ្វើបាបរូបនាង និងម្តាយរបស់នាងធ្វើឱ្យមានរបួសធ្ងន់ធ្ងរជាច្រើនលើកច្រើនសារនាពេលកន្លងមក។
  • ករណីទីបី ៖ អ្នកស្រី C កើតជំងឺចិត្តកាយវិបល្លាស។ គាត់ចេះតែឈឺក្បាលវិលមុខណែនដើមទ្រូងនិងឈឺចាប់ម្តងត្រងនេះម្តងត្រង់នោះ។ គាត់តែងតែទៅពិគ្រោះជាមួយគ្រូពេទ្យជាញឹកញាប់ តែលទ្ធផលមិនអាចរកឃើញនូវមុខសញ្ញាណាមួយថានាងមានជំងឺអ្វីឡើយ។ (នេះគ្រាន់តែជាចម្លើយឧទាហរណ៍គំរូប៉ុណ្ណោះចម្លើយស្ថិតនៅលើសិស្សខ្លួនឯង)។

២. ជំងឺធ្លាក់ទឹកចិត្តគឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឱ្យមានការក្រៀមក្រំបាត់បង់ភាពសប្បាយរីករាយនិងបាត់បង់ការចាប់អារម្មណ៍លើវត្ថុផ្សេងៗជុំវិញខ្លួន។ មូលហេតុដែលបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្តបណ្តាលមកពីបាត់បង់អ្វីមួយដូចជា ការបាត់បង់មនុស្សជាទីស្រលាញ់ ប្រាក់កាសការបាត់បង់ទ្រព្យសម្បត្តិផ្ទះសំបែងឬក៏ការរងទារុណកម្មមានការរំលោភបំពាន ការរងភាពអាម៉ាស់ជាដើម។

៣. ការធ្លាក់ទឹកចិត្តជាជំងឺដែលកើតមានឡើងពីការប៉ះទង្គិចផ្លូវចិត្តក្នុងព្រឹត្តិការណ៍ពោរពេញដោយក្តីរន្ធត។ មូលហេតុដែលបណ្តាលឱ្យកើតមានជំងឹនេះឡើងគឺដោយសារតែមនុស្សជួបប្រទះនូវព្រឹត្តិការណ៍ដូចជា សង្រ្គាម ការរំលោភបំពាន ការធ្វើទារុណកម្ម ការគំរាមកំហែង ការបាត់បង់ជីវិតការប្រឈមមុខនឹងបញ្ហាសុខភាពរាងកាយរបស់ខ្លួនឯងឬអ្នកដទៃ ជាប់ពន្ធនាគារ គ្រោះថ្នាក់ធ្ងន់ធ្ងរ ភ្លើងឆេះឬចោរប្លន់និងគ្រោះថ្នាក់ធម្មជាតិដូចជា គ្រោះទឹកជំនន់ខ្យល់ព្យុះ រញ្ជួយដីជាដើម។

៤. តាមន័យទូលាយ “រដ្ឋាភិបាល” សំដៅលើស្ថាប័នទាំងបីរបស់រដ្ឋគឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ តាមន័យចង្អៀត “រដ្ឋាភិបាល” សំដៅលើស្ថាប័ននីតិប្រតិបត្តិដែលជាអ្នកអនុវត្តច្បាប់ និងធ្វើឱ្យប្រជាជនមានសុវត្ថិភាពនិងជាអ្នកផ្តល់សេវានានាជូនសង្គម។ គេចែករដ្ឋាភិបាលជារដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ។

៥. រដ្ឋបាលកណ្តាលមានពីរលំដាក់គឺ ៖

  • ថ្នាក់រដ្ឋាភិបាល ៖ មានទីស្តីការគណៈរដ្ឋមន្ត្រីដែលជាទីតាំងការិយាល័យរដ្ឋបាលរបស់រដ្ឋដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានអំណាចធ្វើសេចក្តីសម្រេចក្នុងគ្រប់វិស័យទាំងអស់របស់ក្រសួងនិងក្នុងសកម្មភាពវិនិយោគទុន ពាណិជ្ជកម្ម​ ធនាគារ ការធានារ៉ាប់រង និងផ្នែកសេដ្ឋកិច្ច។
  • ថ្នាក់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន ៖ មានរដ្ឋមន្រ្តី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័ន ជាអ្នកគ្រប់គ្រងមន្ត្រីភ្នាក់ងាររាជការដែលនៅក្រោមឳវាទ។ ក្រសួងនីមួយៗចែកជា ៖
  • ខុទ្ទកាល័យ ៖ ជាលេខាធិការដ្ឋានផ្ទាល់ឬជាសេនាធិការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ។
  • ផ្នែករដ្ឋបាលចែកចេញជានាយកដ្ឋានឬការិយាល័យ។ ក្រុមនេះជាអ្នកបច្ចេកទេសឬឯកទេសសម្រាប់រៀបចំផែននការ គម្រោងការរបស់ក្រសួង និងជាសសរទ្រូងរបស់ក្រសួង ឬរដ្ឋលេខាធិការដ្ឋាន។
  • ក្រុមអធិការកិច្ច ៖ មាននាទីជាអ្នកតាមដានត្រួតពិនិត្យលើការងារបច្ចេកទេសការងារថវិការបស់មន្ត្រីទាំងអស់នៅក្នុងក្រសួង។
  • ផ្នែកទីប្រឹក្សា ៖​ជាអ្នកផ្តល់យោបល់លើគម្រោងការផ្សេងៗមុននឹងប្រធាន ស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login