ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ចូរឱ្យនិយមន័យនិងរៀបរាប់ដោយបញ្ជាក់ពីគុណសម្បត្តិនិងគុណវិបត្តិនៃរដ្ឋបាលកណ្តាក ?
២. ចូរបកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល។
៣. តើបុព្វហេតុអ្វីដែលនាំឱ្យមានការធ្វើកំណែទម្រង់រដ្ឋបាល ? តើគេធ្វើឡើងក្នុងគោលដៅបែបណា ?
៤. ដូចម្តេចដែលហៅថារដ្ឋបាលឯកភាព ?
៥. តើគោលបំណងនៃការបង្កើតរដ្ឋបាលមានអ្វីខ្លះ ?
ចម្លើយ
១. រដ្ឋបាលកណ្តាល ៖ ជារដ្ឋបាលដែលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងក្រមខណ្ឌជាតិទាំងមូល និងមានកាតព្វកិច្ចរៀបចំកិច្ចការប្រទេសជាតិទូទៅ។
ក. គុណសម្បត្តិនៃរដ្ឋបាលកណ្តាល
ខ. គុណវិបត្តិនៃរដ្ឋបាលថ្នាក់កណ្តាល
២. កំណែទម្រង់រដ្ឋបាលចាប់ផ្តើមកើតមាននៅចុងសតវត្សទី២០ ដើម្បៅកែប្រែពីការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបប្រពៃណីទៅជាការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបថ្មីដែលមានបែបបទខុសៗគ្នា ផ្អែកទៅតាមបរិបទនៃប្រទេសនីមួយៗ តែមួយគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជាឯកជនភាវូបនីយកម្មសេវាកម្មរបស់រដ្ឋការយកចិត្តទុកដាក់លើក្រមសីលធម៌ របស់មន្ត្រីសាធារណៈការប្រឆាំងអំពើពុករលួយការបង្កើតការទទួលខុសត្រូវ និងអភិបាលកិច្ចល្អនៅគ្រប់លំដាប់ថ្នាក់។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ជាអាទិភាពមួយចម្បងបំផុតដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាដៃដ៏មានប្រសិទ្ធភាព ជាមួយផ្នែកឯកជនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងផ្តល់សេវា ដ៏មានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋក្រោមពាក្យស្លោក “ប្រែក្លាយរដ្ឋបាលសាធារណៈពីភាពជាអ្នកគ្រប់គ្រងឱ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ”ទៅវិញ។
៣. មូលហេតុនៃការធ្វើកំណែទម្រង់រដ្ឋបាលគឺដើម្បីឱ្យ ៖
គោលដៅនៃការធ្វើកំណែទម្រង់រដ្ឋបាល
៤. រដ្ឋបាលឯកភាពជាការរៀបចំឱ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលអាចម្ចាស់ការក្នុងការគ្រប់គ្រងចាត់ចែង មុខងារនិងមូលដ្ឋាន រាប់ទាំងហិរញ្ញវត្ថុ បុគ្គលិកទ្រព្យសម្បត្តិក្នុងមូលដ្ឋាន ហើយក្រុមប្រឹក្សានីមួយៗ មានសមត្ថភាពសមស្រប ប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពនៃការផ្តល់សេវាកម្ម និងការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
៥. គោលបំណងនៃការបង្កើតរដ្ឋបាលមានគឺ ៖