ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តើពុទ្ធសាសនិកទទួលបានផលល្អអ្វីខ្លះ ?
២. តើព្រះពុទ្ធទ្រង់បានសម្តែងទ្រឹស្តីសមភាពតាមរយៈគោលការណ៍ប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
៣. ចូរនិយាយពីសីលធម៌របស់ជនជាតិភាគតិច(ស្អូច ព្នង សំរ៉ែ និងស្នៀង)។
៤. តើជនជាតិដើមភាគតិចមានជីវភាពរស់នៅនិងវប្បធម៌ដូចម្តេច ?
៥. តើជនជាតិភាគតិចអំបូរមនខ្មែរច្រើនរស់នៅឯណា ? តើក្រុមជនជាតិទាំងនេះមានប្រហែលជាប៉ុន្មានក្រុម ? ក្រុមជនជាតិធំៗមានជនជាតិណាខ្លះ ?
ចម្លើយ
១. ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកទទួលបាន ៖
២. ព្រះពុទ្ធទ្រង់បានសម្តែងទ្រឹស្តីសមភាពតាមរយៈគោលការណ៍បីយ៉ាងគឺ ៖
៣. សីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ ស្ទៀង) គឺ ៖
៤. ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុន ប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ។ ពួកគេជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារគ្មានផ្លូវគមនាគមន៍។ ពួកគេនិយមដាំស្រូវពោតសណ្តែកតាមចង្កេះភ្នំ ក្នុងចំការដែលពួកគេទើបតែដុតរានថ្មីៗ។ ក្រៅពីនេះពួកគេប្រកបរបររកខ្លឹមចន្ទន៍បេះក្រវ៉ាញនិងប្រមាញ់ផងដែរ។ ពួកគេបានរក្សាទម្រង់ដើម នៃអរិយធម៌របស់ខ្លួន ដោយពុំទទួលឥទ្ធិពលអរិយធម៌បរទេសឡើយ។ ពួកគេមិនគោរពសាសនាធំៗ ឡើយគឺពួកគេនូវរក្សាជំនឿតាំងពីដូនតារបស់គេ ដូចជាការជឿលើបារមីនៃអ្នកតាជាដើម។ ពេលមានអ្នកណាម្នាក់ឈឺគឺកណ្តាលមកពីការខឹងសំបារនៃអារុក្ខអារក្សអ្នកតា ហើយពួកគេត្រូវថ្វាយតង្វាយផ្សេងៗ ដើម្បីឱ្យបានសះស្បើយ។ ដើម្បីឱ្យអ្នកតាជួយថែរក្សាភូមិស្រុកពួកគេតែងរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំដោយមានការកាប់ក្របី ថ្វាយអ្នកតាមានការស៊ីផឹករំាំច្រៀងទៀតផង។ ពួកគេប្រកាន់ខ្ជាប់សីលធម៌បានយ៉ាងល្អដូចជាជនជាតិស្អូចពុំសូវមានវិវាទនឹងគ្នា ពួកនេះទៀងត្រង់ណាស់មិនចេះភូតកុហកឡើយព្នងមិនចេះលួចមិនចេះមានគំនុំនឹងគ្នាមិនឈ្លោះប្រកែកវាយតប់គ្នាឡើយ។ សំរ៉ែឬព័រមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកបើមានរឿងហេតុអ្វីគេនាំគ្នាទៅស្បថចំពោះវត្ថុសក្តិសទ្ធិ ដូចជាអ្នកតាដើម។
៥.ជនជាតិភាគតិចអំបូរមនខ្មែរច្រើនរស់នៅតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជាដូចជាខេត្តព្រះវិហារស្ទឹងត្រែងរតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ធំ សៀមរាប ពោធិ៍សាត់។ ក្រុមជនជាតិទាំងនេះមាន ប្រហែល ២០ក្រុម។ ក្រុមជនជាតិធំៗមានព្នង ទំពូន កួយ គ្រឹង ព្រៅ ចារាយ ស្ទៀង កាវែត។ ពួកគេនិយាយភាសាផ្សេងៗគ្នា។