ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមានអ្វីខ្លះ ?
២. តើបញ្ហាចិត្ត សង្គមជាអ្វី ?
៣. ហេតុអ្វីបានជាយើងសិក្សាអំពីបញ្ហាចិត្ត សង្គម ? តើបញ្ហាចិត្តសង្គមមានអ្វីខ្លះ ? ចូររៀបរាប់។
៤. ចូរពន្យល់ពីការថប់អារម្មណ៍ និងជម្ងឺចិត្តកាយ វិបល្លាស។
៥. តើមានវិធី និងអន្តរាគមន៍អ្វីខ្លះដល់អ្នក ដែលមានបញ្ហាចិត្តសង្គម ? ចូរពន្យល់។
ចម្លើយ
១. សិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមាន ៖
២. បញ្ហាចិត្តសង្គមជាការប៉ះទង្គិចផ្លូវចិត្តរបស់មនុស្សទៅនឹងប្រព្រឹត្តការណ៍សង្គម។ ការប៉ះទង្គិចផ្លូវចិត្តជារបួសផ្លូវអារម្មណ៍ឬការតក់ស្លុតដែលបំផ្លាញការអភិវឌ្ឍផ្លូវចិត្ត របស់មនុស្សរយៈពេលយូរហើយក៏ជាពិសោធផ្ទាល់ខ្លួនរបស់បុគ្គល ដែលកំណត់ថាតើព្រឹត្តិការណ៍នោះ ជាការប៉ះទង្គិចដល់ផ្លូវចិត្តរបស់គេ ពិត ឬយ៉ាងណា។ ព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្តជាព្រឹត្តិការណ៍ទាំងឡាយណាដែលបង្កឱ្យមាន សេចក្តីរន្ធត់ភាពគ្មានទីពំនឹងការគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរការគំរាមកំហែងដែលបង្កឱ្យមានរបួសធ្ងន់ធ្ងរ ឬមរណភាព។
៣. បានជាយើងត្រូវសិក្សាពីបញ្ហាចិត្តសង្គមព្រោះវាជាបញ្ហាមួយ ដែលតែងតែកើតមានឡើងចំពោះមនុស្សមួយចំនួនដែលមានទំនាក់ទំនងនៅក្នុងសង្គម។ គោលបំណងនៃការសិក្សា គឺដើម្បីស្គាល់និងរកឱ្យឃើញពីមូលហេតុផ្សេងៗនៃបញ្ហាចិត្តសង្គម និងដំណោះស្រាយមួយសមស្របដើម្បីឱ្យអ្នកដែលកើតមានបញ្ហានេះ មានអារម្មណ៍ធូរស្រាលនិងល្អប្រសើរឡើងវិញ។
បញ្ហាចិត្តសង្គមមាន ៖
៤. ការថប់អារម្មណ៍ ៖ ជាកត្តាដំបូងដែលបានលេចឡើងនៅពេលដែលបុគ្គលម្នាក់ ព្យាយាមទប់ជម្ងឺភ័យព្រួយ ដូចជាការបារម្ភនឹងកង្វះខាតចំណីអាហារ ជម្រកមិនសមរម្យភាពគ្មានការងារធ្វើគ្រោះថ្នាក់ ដែលបណ្តាលមកពីហេតុការណ៍ផ្សេងៗជម្លោះក្នុងគ្រួសារជម្ងឺដង្កាត់ឬការទទួលបន្ទុកការងារច្រើនហួសហេតុជាដើម។ ការថប់អារម្មណ៍ជាជំងឺផ្លូវចិត្តកម្រិតស្រាល ទាក់ទងនឹងការភ័យខ្លាច និងការព្រួយបារម្ភ។ ជំងឺចិត្តកាយវិបល្លាស៖ជាការត្អូញត្អែររបស់អ្នកជំងឺពីបញ្ហាផ្លូវកាយដែលបណ្តាលមកពីផ្លូវចិត្ត។ អ្នកជំងឺមានការត្អូញត្អែររៀបរាប់ពីបញ្ហាដែលកើតលើរូប រាងកាយរបស់គេដូចជាការឈឺក្បាល វិលមុខ ណែនដើមទ្រូង និងឈឺចាប់ក្នុងខ្លួនម្តងត្រង់នេះម្តងត្រង់នោះ។ ជូនកាលការត្អូញត្អែររបស់គេបានបាត់ឬស្រាកស្រានមួយរយៈ តែមិនយូរប៉ុន្មានទេគេនឹងចាប់ផ្តើមត្អូញត្អែរដូចមុនដដែល។
៥. វិធី និងអន្តរាគមន៍ដល់អ្នកដែលមានបញ្ហាចិត្ត សង្គម
ក. វិធី
ខ. អន្តរាគមន៍