Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើជនប្រភេទណាខ្លះដែលមិនត្រូវបានគេចាត់ទុកជាជនជាតិភាគតិចនៃព្រះរាជាណាចក្រកម្ពុជា ?

២. តើសិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមានអ្វីខ្លះ ?

៣. តើការអប់រំបានជះឥទ្ធិពលឱ្យស្រ្តី អាចធ្វើការអភិវឌ្ឍខ្លួនឯងគ្រួសារ និងសង្គមជាតិដូចម្តេច ?

៤. ទាក់ទងទៅនឹងបញ្ហាសិទ្ធិនារីតើរដ្ឋដែលជាភាគីហត្ថលេខីត្រូវមានកាតព្វកិច្ចអ្វីខ្លះ ?

៥. តើទស្សនវិទូរូបណាដែលបានឱ្យតម្លៃលើស្រ្តីមុនគេក្នុងប្រវត្តិសាស្រ្ត ? នៅប្រទេសណា ? ចូរបង្ហាញពីគំនិតនិងសកម្មភាពរបស់គាត់។

ចម្លើយ

១. ជនដែលមិនត្រូវបានគេចាត់ទុកជាជនជាតិភាគតិចនៃព្រះរាជាណាចក្រកម្ពុជាមានជនអន្តោប្រវេសន៍ និងអ្នកជំនួញដែលរកស៊ីនៅកម្ពុជាដែលមិនបានចូលសញ្ជាតិជាដើម។

២. សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមាន ៖

  • ជនជាតិភាគមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការចាំបាច់សម្រាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។
  • ជនជាតិភាគតិចមានសិទ្ធិស្មើគ្នា ស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌។ ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ណាក្នុងដំណើរការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌។
  • ស្រ្តីជនជាតិភាភតិច មានសិទ្ធិទទួលបាននូវកិច្ចការពារទល់នឹងអំពើហិង្សានិងការរំលោភបំពានខាងផ្លូវភេទ។
  • ជនជាតិភាគតិច មានសិទ្ធិមានតំណាងក្នុងការធ្វើសេចក្តីសម្រេចនិងចូលរួមក្នុងនយោបាយជាតិ។

៣. ការអប់រំបានជះឥទ្ធិពលឱ្យស្រ្តី អាចធ្វើការអភិវឌ្ឍខ្លួនឯងគ្រួសារ និងសង្គមជាតិដូចតទៅ ៖

ក. អភិវឌ្ឍន៍ខ្លួនឯង

  • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងធ្វើកិច្ចការផ្សេងៗ
  • មានម្ចាស់ការលើខ្លួនឯង
  • មានម្ចាស់ការលើការងារនិងមានការទទួលខុសត្រូវលើការងាររបស់ខ្លួន
  • ចេះកំណត់គោលដៅនៃជីវិត និងរៀបចំជីវិតឱ្យបានល្អប្រសើរ
  • ចេះជ្រើសរើសការងារសមស្របតាមសមត្ថភាពរបស់ខ្លួន
  • មានសីលធម៌ក្នុងការរស់នៅល្អ
  • មានការគិតពិចារណាខ្ពស់ ដឹងខុស ដឹងត្រូវ
  • ចេះប្រើប្រាស់ សិទ្ធិ អំណាច តួនាទី របស់ខ្លួនបានសមស្រប
  • ចេះអនាម័យ ចេះថែទាំសុខភាពរបស់ខ្លួនបានល្អការពារមិនឱ្យមានជំងឺឆ្លង។

ខ. អភិវឌ្ឍន៍គ្រួសារ

  • ធ្វើជាម្តាយ និងជាភរិយាដ៏ល្អ
  • អប់រំទូន្មានកូនឱ្យធ្វើអំពើល្អ
  • ចេះអប់រំ ប្តី កូនឱ្យមានអនាម័យសុខភាព និងចេះបង្កាពីជំងឺផ្សេងៗ
  • ចេះរៀបចំផែនការគ្រួសារបានត្រឹមត្រូវ ដូចជាផែនការពន្យាកំណើតជាដើម
  • ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានត្រឹមត្រូវ
  • បណ្តុះនូវសីលតម្លៃដល់សមាជិកគ្រួសារទាំងអស់។

គ. អភិវឌ្ឍន៍សង្គមជាតិ

  • ជាធនធានដ៏សំខាន់ នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
  • ចូលរួមក្នុងកិច្ចការសាធារណៈកិច្ចការរដ្ឋឬឯកជនផ្សេងៗ
  • បង្កើតស្នាដៃឬសមិទ្ធផលផ្សេងៗ ដើម្បីបម្រើដល់សង្គមជាតិ
  • សង្គមទទួលស្គាល់នូវតម្លៃរបស់ខ្លួន
  • ជួយបណ្តុះបណ្តាលធនធានមនុស្សដើម្បីក្លាយជាពលរដ្ឋល្អ។

៤. បណ្តារដ្ឋជាភាគីហត្ថលេខីទាំងឡាយត្រូវមានកាតព្វកិច្ចអនុវត្តគោលការណ៍ ដែលមានចែងក្នុងសេចក្តីប្រកាសស្តីពីការបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទអនុម័តវិធានការចាំបាច់នានា ដើម្បីលុបបំបាត់ចោលការរើសអើងគ្រប់ទម្រង់។ រដ្ឋជាភាគីត្រូវផ្តន្ទាទោសើការរើសអើងប្រឆាំងនឹងនារីភេទគ្រប់ទម្រង់ដោយសន្យាថា ៖

  • បញ្ចូលគោលការណ៍ សមភាពរវាងបុរសនារីក្នុងរដ្ឋធម្មនុញ្ញ ឬច្បាប់ជាតិសមស្របឯទៀត
  • អនុម័តបទបញ្ញត្តិនិងវិធានការច្បាប់ឬវិធានការសមស្របផ្សេងៗរួមទាំងទណ្ឌកម្មផងបើចាំបាច់ ដើម្បីហាមឃាត់ការរើសអើងទាំងអស់ប្រឆាំងស្រ្តីភេទ។
  • បង្កើតកិច្ចការពារនារីតាមផ្លូវច្បាប់ ដោយផ្អែកលើមូលដ្ឋានសមភាព ជាមួយបុរសនិងធានាការពារដោយសក្តិសិទ្ធិដល់នារីប្រឆាំងអំពើរើសអើង តាមរយៈសាលាជម្រះក្តីជាតិដែលមានសមត្ថកិច្ច និងស្ថាប័នសាធារណៈដទៃទៀត។
  • ចាត់វិធានការសមស្របទាំងអស់ ដើម្បីលុបបំបាត់ចោលការរើសអើងប្រឆាំងនារីដែលធ្វើឡើងដោយបុគ្គលអង្គការឬសហគ្រាសណាមួយ។
  • ចាត់វិធានការសមស្របទាំងអស់ រួមទាំងការធ្វើច្បាប់ផងដើម្បីកែប្រែ ឬដាក់ឱ្យនិរាករណ៍ ច្បាប់ បទបញ្ជា ទម្លាប់និងការអនុវត្តណាដែលបង្កើតការរើសអើងប្រឆាំងនារី។

៥. លោកប្លាតុងដែលជាទស្សនវិទូក្រិចបានឱ្យតម្លៃទៅស្រ្តីមុនគេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លោកបានអនុញ្ញាតឱ្យនារីចូលទៅកាន់សាលាដែលលោកបានបង្កើតនៅទីក្រុងអាតែននាប្រទេសក្រិច។ លោកយល់ថាត្រូវតែធ្វើឱ្យនារីចូលទៅកាន់កិច្ចការគ្រប់គ្រងសង្គម ព្រោះនារីជាមាតានៃពិភពលោក។ លោកបានបន្ថែមទៀតថាការមិនទទួលស្គាល់តម្លៃរបស់នារី បានន័យថាជាការទាត់ចោលកម្លាំង៥០%នៅក្នុងសង្គម ហើយកម្លាំងនេះនឹងក្លាយទៅជាកម្លាំងប្រឆាំង។ អនាគតកុមារ ផ្អែកទៅលើម្តាយច្រើនជាងឪពុកបានន័យថាម្តាយជាអ្នកផ្តល់សុខុមាលភាពឱ្យកុមារច្រើនជាងឪពុក។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login