Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. អ្វីទៅដែលហៅថាគម្ពីរវេទ ?

២. ដូចម្តេចដែលហៅថាភាសា ?

៣. ដូចម្តេចដែលហៅថាសាសនា ?

៤. តើសាសនាចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៥. តើជនជាតិខ្មែរយើងមានសាសនាដែរឬទេ ?

ចម្លើយ

១. គឺជាកម្រងអត្ថបទមន្ត អាគមគាថារៀបចំឡើងដោយពួកអារីយាង ដែលជនជាតិពីដើម នៃពួកអំបូរ ឥណ្ឌា អឺរ៉ុប ក្នុងបំណងអធិប្បាយផ្សាយវប្បធម៌ អរិយធម៌របស់ខ្លួន។ ពួកអារីយាងនេះ បានចូលមកលុកលុយប្រទេសឥណ្ឌាហើយនាំយកលទ្ធិវេទនិយមចូលមក។ ដូច្នេះ តាមការស្មាន គម្ពីរវេទមានកំណើតប្រហែល១៥០០ឆ្នាំមុនគ.ស។ តែកាលប្រវត្តិនេះ អ្នកប្រាជ្ញច្រើននាក់ពុំបានចុះសំរុងគ្នាទេ។ ខ្លះថាគម្ពីរវេទមានកំណើត២០០០ឆ្នាំមុនគ.ស ខ្លះថាលើសពីនេះទៅទៀត។ ពាក្យថាវេទ សំដៅយកវិជ្ជា ឬស្យង្ស។ លទ្ធិវេទនិយមមានជីវិតរហូតមកដល់ឆ្នាំ៥៥០ក្រោយគ.ស។ ទស្សនៈទ្រឹស្តីខ្លះ ត្រូវបានគេនិយមរហូតមកដល់សម័យក្រោយៗទៀតគឺសម័យព្រាហ្មណ៍និយមនិងសម័យហិណ្ឌូនិយម។ លទ្ធិហិណ្ឌូនិយមនៅប្រទេសឥណ្ឌាសព្វថ្ងៃក៏នៅតែនិយមយកទស្សនៈទ្រឹស្តី ក្នុងគម្ពីរវេទមកធ្វើជាមូលដ្ឋានដែរ។ គម្ពីរវេទ៖ពុទ្ធិឬវិជ្ជាសម័យវេទនិយមមានអធិប្បាយនៅក្នុងគម្ពីរវេទ ដែលគេនិយមចែកជា ៤ប្រភេទដូចខាងក្រោមនេះ។

     ១. ឫគវេទ ៖ គឺវេទសម្រាប់សូត្របួងសួង សរសើអាទិទេព ដូចជាព្រះឥន្រ្ទ ព្រះច័ន្ទ ព្រះវាយុ ព្រះអគ្គិ ព្រះអាទិត្យ ព្រះធរណី ព្រះចន្ទ្រ ព្រះវរុណ។ ដើម្បីធ្វើឱ្យអាទិទេពពេញចិត្ត​ ហើយជួបឱ្យបានសំរេចបំណងផ្សេងៗ។ ក៏ប៉ុន្តែនៅក្នុងឫគវេទ ពុំមែនមានសុទ្ធតែបទគាត់ថាសំរាប់សូត្របួងសួង សរសើប៉ុណ្ណោះទេ គឺមានបទគាថាផ្សេងទៀតដូចជា ៖

  • បទគាថាសំរាប់សូត្រធ្វើរឹតិ (សូត្រក្នុងពិធីបុណ្យនៃសាសានព្រាហ្មណ៍
  • បទគាថាសំរាប់សូត្រក្នុងពិធីបូជាយញ្ញ
  • បទគាថាអធិប្បាយពីទស្សនវិជ្ជាឫគវេទជាអត្តបទបរមបុរាណបំផុតហើយជាវេទសំខាន់ជាងគេក្នុងចំណោមគម្ពីរទាំង៤។

    ២. យជុរវេទ គឺជាកម្រងអត្ថបទគាថា ឬមន្រ្តៈចែកជា២ផ្នែក ៖

  • យជុរវេទស ជាអត្ថបទដើមមានបែបផែនល្អរៀបចំត្រឹមត្រូវជាកាប្រាក់បង្ហាញរបស់អាទិទេព។ បទគាថានៅក្នុងវេទនេះប្រើសំរាប់សូត្រក្នុងពិធីបូជាយញ្ញ។
  • យុជរវេទខ្មៅ ជាអត្ថបទរៀបចំពុំបានត្រឹមត្រូវ ជាអត្ថបទពាក្យយ​ បន្ថែមក្រោយសំរាប់ពន្យល់ឱ្យចេះ ធ្វើរិ៍តិ៍។ អត្ថបទយជុរវេទបន្ថែមកាយខ្លះទៀត​មាននិយាយពីការបូជាសំខាន់ៗដូចជា ៖
  • ការបូជាដែលក្សត្រ ឬ ព្រាហ្មណ៍ធ្វើដើម្បីបូជាទេវតាសោម (ទេវសោយទឹកសោម គឺទឹកស្រាសោម ផ្សំដោយដើមឈើឈ្មោះសោម)។
  • ការបូជាដែលក្សត្រធ្វើក្នុងពិធីរាជាភិសេក
  • ការបូជាដែលក្សត្រធ្វើពង្រីកទឹកដី ពង្រីកកិត្យានុភាពឱ្យទៅជាស្តេចចក្រពត្តិ។

    ៣. សាមវេទ សាមវេទគឺជាកម្រងបទគាថាថែលពួកព្រាហ្មណ៍សូត្រសរសើរ អាទិទេពទាំងឡាយដូចជាព្រះឥន្ទ្រ ព្រះយម ព្រះសោម ព្រះព្រហស្បតិ៍ ព្រះអគ្គិជាដើម។ នៅក្នុងសាមវេទមានអត្ថបទចំរៀងផ្សេងៗដូចជា ៖

  • ចំរៀងដែលគេទុកច្រៀងនៅក្នុងស្រុកភូមិ ពីព្រោះនាំឱ្យកើតជ័យមង្គលសិរីសួស្តី។
  • ចំរៀងដែលគេទុកច្រៀងតែក្នុងព្រៃ ពីព្រោះនាំឱ្យចង្រៃអន្តរាយដល់អ្នកនៅស្រុកភូមិ។
  • ក្រៅពីនេះ អត្ថបទសាមវេទ ជាសេចក្តីពន្យល់ឱ្យចេះធ្វើបទ ឱ្យចេះផ្លាស់ប្តូរបទ ក្នុងពេលសូត្រ ឱ្យថាវែង ថាខ្លី ឬថាដដែលៗ។ អត្ថបទសាមវេទខ្លះទៀត និយាយពីហេតុអស្ចារ្យផ្សេងៗនិយាយពីរឿងព្រេងរបស់ជន ដែលមានឥទ្ធិពលមកលើពួកអារីយាង។

    ៤. អថវិវេទ ឬអថព្វវេទ អថព្វ​ ៖ គឺជាឈ្មោះព្រាហ្មណ៍ម្នាក់ដែលបានបង្កើតអថរវេទនេះឡើង។ អថរវេទ ពុំមែនជាវេទអធិប្បាយពីការបូជា ការបួងសួង ឬសូត្រសរសើរដូចវេទទាំង៣ខាងដើមទេ។ ផ្ទុយទៅវិញ វេទនេះនិយាយពី

  • មន្ត្រ ឬមន្ត
  • អាគម
  • អាគមគាថា
  • មន្រ្តគាថា ។ល។

២. ភាសា គឺជាពាក្យសម្ពីដែលយើងនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីសំដែងនូវឆន្ទៈ សញ្ចេតនា ចិត្តគំនិតអ្វីមួយ។

៣. សាសនា គឺជាពាក្យបណ្តាំឬការទូន្មានប្រៀបប្រដៅរបស់គ្រូអាចារ្យណាមួយនៅក្នុងលោក។ លទ្ធិសាសនាពុំមែនស្ថិតនៅត្រង់ជំនឿ ឬបញ្ញាត្តិ សីលធម៌ និងការគោរពប្រណិបតន៍ប៉ុណ្ណោះទេគឺត្រូវមានអង្គការពិសេសមួយ សំរាប់ទ្រទ្រង់ថែរក្សាលទ្ធិសាសនាឱ្យមានស្ថិរភាពតាំងនៅជាស្ថាពរវែងឆ្ងាយតរៀងទៅ។

៤. សាសនាចែកចេញជាច្រើនប្រភេទមាន ៖

  • សាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា
  • សាសនាព្រះពុទ្ធ ឬពុទ្ធសាសនា
  • សាសនាគ្រិស្ត
  • សាសនាអ៊ីស្លាម
  • សាសនាតៅ
  • សាសនាសិន្តូ។

៥. គេតែងសង្កេតឃើញថាកាលណាមានភយន្តរាយ ឬមានបញ្ហាណាមួយកើតឡើង ហើយដែលមនុស្សដោះស្រាយដោយកំលាំងប្រាជ្ញ ឬកំលាំងកាយរបស់ខ្លួនពុំរួចក៏កើតមានជំនឿទៅលើកំលាំងក្រៅខ្លួន​ ជាមានវត្ថុខ្លាំងពូកែសក្តិសិទ្ធិផ្សេងៗអាចជួយសំរេចគោលបំណងខ្លួនបាន។ ចំណែកជនជាតិខ្មែរយើងកាលដើមឡើយក៏មានជំនឿបែបនេះដែលគឺនិយមគោរពកំលាំងធម្មជាតិដោយយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមានព្រលឹង និងមានកំលាំងសក្តិសិទ្ធិដែលយើងមើលពុំឃើញ។ គេបានយកដុំថ្មជាតំណាងកំលាំងធម្មជាតិដែលគេគោរព​ហើយគេហៅដុំថ្មនោះថា អ្នកតាដូចជាអ្នកតាទឹក អ្នកតាដី អ្នកតាភ្លើង អ្នកតាខ្យល់ អ្នកព្រៃភ្នំជាដើម។ ក្រៅពីអ្នកតាតំណាងធម្មជាតិ មានអ្នកតាតំណាងមេបា ឬបុព្វបុរសដែលបានស្លាប់ទៅហើយ ហើយនៅចាំថែរក្សា និងផ្តល់សេចក្តីសុខដល់អ្នកស្រុកដូចជាអ្នកតាដំបងដែក អ្នកតាក្រហមក អ្នកតាជំទាវម៉ៅអ្នកតាយាយម៉ៅ។ សាសនាអ្នកតានិយមនេះពុំសូវលូតលាស់ ព្រោះពុំមានអត្ថបទ (គម្ពីរ) ដែលកត់ត្រាទស្សនៈ ទ្រឹស្តី ដូចជាសាសនាដទៃទៀតឡើយ។ទោះបីគ្មានការចំរើនលួតលាស់ក៏ដោយ ក៏សាសនាបែបនេះនៅតែរស់នៅបន្តក្នុងចិត្តគំនិត និងក្នុងទំនៀមទំលាប់ខ្មែររហូតមកដល់សព្វថ្ងៃនេះដែរ។ លុះក្រោយមក នៅដើមគ្រិស្តសករាជ ទើបខ្មែរចាប់ផ្តើមទទួលឥទ្ធិពលសាសនាឥណ្ឌាធំៗពីរគឺ ព្រាហ្មណ៍ និងពុទ្ធសាសនា។ ព្រះសមណគោត្តមវិញទ្រង់ជាមនុស្សដ៏ឧត្តមវិសេសកើតឡើងនៅប្រទេសនេប៉ាល់ដែលស្ថិតនៅខាងជើងប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ្រិស្តករាជ។ ឧត្តមគតិ និងទិសដៅរបស់ព្រះអង្គ នៅត្រង់ការទេសនាប្រដៅមនុស្សលោកឱ្យព្យាយាម ប្រកបការងារល្អដើម្បីស្វែងរកសុខសន្តិភាពក្នុងលោកនេះផងក្នុងលោកខាងមុខផង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login