ពណ៌នៃទង់ព្រះពុទ្ធសាសនា មានអត្ថន័យនិងខ្លឹមសារដូចតទៅ៖
- ពណ៌លឿង ( បីត ) គឺតំនាងឲ្យមំស ( សាច់ ) របស់វិធូរបណ្ឌិត ដំផែជាមាសបិទព្រះពុទ្ធរូប ។
- ពណ៌ក្រហម ( លោហិត ) គឺតំណាងឲ្យ លោហិត ( បេះដូង ) បុទុមមាណព បរិច្ចាគជាថ្នាំព្យាបាលម្តាយ ដែលត្រូវពស់ចឹក ។
- ពណ៌ស ( ឱទាត់ ) គឺតំណាងឲ្យសព្វដំរីគេន្រ្ទ័បច្ច័យ របស់ព្រះអង្គវេស្សន្តរប្រទានឲ្យពួកព្រាហ្មណ៍ ។
- ពណ៌លឿងទុំ ( មព្ជោដ្ឋ ) គឺតំណាងឲ្យមសំ និងលោហិត ឬរូបកាយវិជ្ជាធរឲ្យយក្សស៊ី ។
- ពណ៌ភ្លឺផ្លេក ( ប្រភស្សរ ) គឺតំណាងឲ្យសត្វទន្សាយ សេកសោមបណ្ឌិត បរិច្ចាគ ជីវីតឲ្យឥន្ទព្រហ្មណ៍ជាអាហារ ។
- ពណ៌ខៀវ ( នីល ) គឺតំណាងឲ្យព្រះនេត្រ ( ភ្នែក ) ព្រះបាទស្រីពិរាស្រ្ត ដាក់ទានឲ្យឥន្រ្ទព្រាហ្មណ៍ខ្វាក់ភ្នែក ។