Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចម្តេចខ្លះ ?

២. តើជនបរទេសប្រភេទណាដែលចាត់ទុកជាជនអន្តោប្រវេសន៍ ?

៣. តើជនបរទេសដែលជាអ្នកវិនិយោគឯកជនចែកជាប៉ុន្មានប្រភេទ ?

៤. តើគេចែកជនបរទេសដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជាជាប៉ុន្មានប្រភេទ ?

៥. ចូរពន្យល់ពីការគ្រប់គ្រងជនបរទេស។

ចម្លើយ

១. ជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចជា ៖

  • ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា
  • ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែន ឬឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះហត្ថលេខាចូលដោយអាជ្ញាធរដូចមានកំណត់នៅវ័ក្យខ័ណ្ឌទី១ នៃច្បាប់នេះ។
  • ត្រូវបង់ថ្លៃទិដ្ឋាការ អាករព្រលានយន្តហោះ ឬកំពង់ផែ។

២. ជនបរទេសដែលចាត់ទុកជាជនអន្តោប្រវរសន៍គឺជនបរទេសទាំងឡាយដែលមកដល់ ព្រះរាជាណាចក្រដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរឬដើម្បីប្រកបវិជ្ជាជីវៈ ឬសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្មពាណិជ្ជកម្ម សេវាកម្ម ឬកសិកម្ម។

៣. ជនបរទេសដែលជាអ្នកវិនិយោគឯកជនចែកចេញជា២ប្រភេទគឺ ៖

  • ជនបរទេសដែលមកប្រទេសកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ
  • ជនបរទេសដែលទទួលបានលិខិតអនុញ្ញាតឱ្យធ្វើវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។

៤. គេចែកជនបរទេសដែលមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជាជា៣ប្រភេទគឺ ៖

  • ជនបរទេសមិនមែនអន្តោប្រវេសន៍
  • ជនបរទេសអន្តោប្រវេសន៍
  • ជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន។

៥. ការធ្វើដំណើរឬផ្លាស់ប្តូរលំនៅឋានពីប្រទេសមួយទៅប្រទេសមួយត្រូវបានគាំពារដោយច្បាប់ឬលិខិតស្នាមរដ្ឋបាលផ្សេងៗសម្រាប់សុវត្ថិភាពនិងស្ថិរភាព។ ដើម្បីគ្រប់គ្រងបាននូវបញ្ហាការធ្វើដំណើរឬការផ្លាស់ប្តូរប្រទេស បណ្តាប្រទេសទាំងអស់ក្នុងសកលលោក បានរៀបចំជាច្បាប់អន្តោប្រវេសន៍សម្រាប់គ្រប់គ្រងលើជនដែលធ្វើដំណើរ ឬផ្លាស់ប្តូរទីលំនៅឋានជាដើម។ រីឯជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាត្រូវមានអត្តសញ្ញាច្បាស់លាស់ ដោយត្រូវមានលិខិតឆ្លងដែនឱ្យបានត្រឹមត្រូវ ពោលគឺត្រូវគោរពច្បាប់អន្តោប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជា។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login