Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោក ?

២. តើពិភពលោកទាំងមូលមានប្រជាជនសរុបទាំងអស់ប៉ុន្មាន ?

៣. ចូរបង្ហាញពីប្រទេសចំនួនប្រាំដែលមានប្រជាជនច្រើនជាងគេ ?

៤. តើកក្តាអ្វីខ្លះដែលធ្វើឱ្យផែនដីឡើងកម្តៅ ?

៥. តើកត្តាអ្វីខ្លះដែលគេចាត់ទុកថាជាការបំផ្លាញស្រទាប់អូសូន ?

ចម្លើយ

១. ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោកគឺប្រទេសចិន។

២. យោងតាមស្ថាប័នជំរឿនសហរដ្ឋអាមេរិកដែលធ្វើការប៉ាន់ស្មានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ចំនួនប្រជាជនសរុបនៅលើពិភពលោកមាន ប្រាំមួយពាន់ប្រាំបីរយម្ភៃបួនលាន បីសែននាក់(៦ ៨២៤ ៣០០ ០០០)។

៣. ប្រទេសចំនួនប្រាំដែលមានប្រជាជនច្រើនជាងគេមាន ៖

  • ប្រទេសចិន មានប្រជាជន ១៣៣៧ ៨១០ ០០០នាក់
  • ប្រទេសឥណ្ឌា មានប្រជាជន ១ ១៨១ ៣២០ ០០០នាក់
  • សហរដ្ឋអាមេរិក មានប្រជាជន ៣០៩ ៣៨៨ ០០០នាក់
  • ប្រទេសឥណ្ឌាណេស៊ី មានប្រជាជន ២៣១ ៣៦៩ ៥០០នាក់
  • ប្រទេស ប្រេស៊ីល មានប្រជាជន ១៩២ ៩៨៥ ០០០នាក់ ។

៤. កត្តាដែលធ្វើឱ្យផែនដីឡើងកម្តៅមាន ៖

  • ការកាប់បំផ្លាញព្រៃឈើ
  • ការបំពុលខ្យល់បរិយាកាសដោយឧស្ម័ន
  • កំណើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍទីក្រុង
  • កំណើននៃការប្រើប្រាស់ថាមពល និងឥន្ធនៈមានសារធាតុបំពុល
  • កំណើនឧស្សាហកម្មនិងការកាប់ឆ្ការព្រៃយកដីដាំដំណាំ
  • ការអនុវត្តច្បាប់បរិស្ថាននៅមានភាពធូរលុង​ បញ្ហាទាំងអស់នេះនាំឱ្យកើនឡើង នូវអត្រាឧស្ម័នផ្ទះកញ្ចក់ក្នុងមណ្ឌលអាកាសរចល់ឱ្យលើសពីកម្រិតធម្មជាតិ ធ្វើឱ្យកម្តៅនៅលើផែនដីកើនឡើង។

៥. កត្តាដែលចាត់ទុកជាការបំផ្លាញស្រទាប់អូសូនមាន ៖

  • ការបំពុលខ្យល់ ដោយសារសកម្មភាពឧស្សាហកម្មចំហេះផូស៊ីលនៅក្នុងម៉ាស៊ីនរថយន្តទោចក្រយានយន្ត និងការដុតឧសជាដើម។
  • សមាសធាតុក្លរ៉ូភ្លុយអរ៉ូកាបូនដែលជាសមាសធាតុគីមីមាននៅក្នុងអង្គធាតុរាវសម្រាប់ធ្វើជាមេត្រជាក់ ក្នុងទូទឹកកកក្នុងកំប៉ុងថ្នាំបាញ់និងមេបំប៉ោងនៅក្នុងរោងចក្រជ័រប្លាស្ទីកវេចខ្ចប់
  • ឧស្ម័នពុលដែលចេញពីរោងចក្រ
  • ជាតិអុកស៊ីតនីទ្រិចដែលបញ្ចេញដោយយន្តហោះធំៗ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login