ភាសាវិទូ បានបែងចែកភាសានៅលើពិភពលោកជា២០ អម្បូរធំៗគឺ៖
- អម្បូរឥណ្ឌូ . អឺរ៉ុបៈ គឺជាអម្បូរធំ មួយដែលគ្រប់លើទ្វីបស្ទើរតែទាំងអស់និងមួយភាគធំនៃប្រទេសឥណ្ឌា ។
- អម្បូរសាមិតូ .សេមិតៈគឺជាអម្បូរធំមួយម្តុំខាងជើងទ្វីបអាហ្រ្វិកខាងកើត ទ្វីបអឺរ៉ុបនិងខាងលិចទ្វីបអាស៊ី ។
- អម្បូរនេត្រូ.អាហ្វ្រិកៈ គឺជាងម្បូរមួយធំនៃទ្វីបអាហ្វ្រិក ។
- អម្បូរខ្វាំងៈ ជាអម្បូរមួយនៃជនជាតិអាហ្រ្វិករាត់រាយ ។
- អម្បូរកូកាសៈ គឺជាអម្បូរតូចល្មមនៃជនជាតិដែលរស់នៅម្តុំដងភ្នំកូកាស ។
- អម្បូរម៉ាឡាយូ.ប៉ូលីនេស៊ីៈ គឺជាអម្បូរធំគួរសម ដែលស្ថិតនៅតាមកោះ ( ភាគខ្លះនៃមហាសមុទ្ទប៉ាស៊ីភិច និងឥណ្ឌា ) ។
- អម្បូរមេឡានេស៊ីៈ គឺជាអម្បូរតូចមួយ ដែលស្ថិតនៅប្រជុំកោះមហាសមុទ្ទប៉ាស៊ីហ្វិក ។
- អម្បូរប៉ាពួៈ គឺជាអម្បូរតូចមួយ ( នៅលើកោះនូវវែលហ្គីណេ ) ។
- អម្បូរអូស្រ្តាលីៈ គឺជាអម្បូរធំល្មម ( កុលសម្ព័ន្ធដើមនៅអូស្រ្តាលី ) ។
- អម្បូរកូរ៉េៈ គឺជាអម្បូរធំមួយរបស់ជនជាតិកូរ៉េទាំងងពីរ ។
- អម្បូរអៃនូៈ គឺជាអម្បូរតូចមួយនៅម្តុំខាងជើងប្រទេសជប៉ុន ។
- អម្បូរជប៉ុនៈ គឺជាអម្បូរធំមួយប្រើប្រាស់នៅប្រទេសជប៉ុនទាំងមូល ។
- អម្បូរចិនៈ គឹជាអម្បូរធំមួយទ្វីបអាស៊ីគ្របដណ្តប់ ប្រទេសចិនទាំងមូល ។
- អម្បូរខ្មែរ.មនៈគឺជាអម្បូរធំសំខាន់មួយនៅទ្វីបអាស៊ីប៉ែកអាគ្នេយ៍ ។
- អម្បូរថៃ ( ស្យាម ) គឺជាអម្បូរធំមួយដែលនៅលើទ្វីបអាស៊ីប៉ែកអាគ្នេយ៍ ។
- អម្បូរទមិឡៈ គឺជាអម្បូរធំប្រើប្រាស់នៅប្រទេសឥណ្ឌាភាគខាងត្បូង ។
- អម្បូរមុណ្ឌៈ គឺជាអម្បូរធំល្មមកប្រើប្រាស់នៅភាគខ្លះនៃឥណ្ឌា ។
- អម្បូរទីបេ. ភូមាៈ គឺជាអម្បូរធំប្រើប្រាស់នៅទីបេ ប្រទេសមីយ៉ាន់ម៉ា ។
- អម្បូរអេស្គីម៉ូ.កាលេអ៊ីតៈ គឺជាអម្បូរតូចនៅលើសមុទ្ទទឹកកក ( ប៉ូលខាងជើង ) ។
- អម្បូរអាមេរិចៈ គឺជាអម្បូរធំមួយប្រើប្រាស់ដោយកុសម្ព័ន្ធដើម នៅទ្វីបអាមេរិចទាំងមូល ។