ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំពៅដឹកនាំទំនិញនៅសម័យបុរាណ នៅពេលខ្លះគេប្រើសម្រាប់ធ្វើចម្បាំង។ សំពៅដំបូងមានរាងស្មើ និងក្រអាញដែលគេអាចផ្ទុកទំនិញបានយ៉ាងច្រើន។ ប៉ុន្តែរយៈពេលក្រោយមកគេធ្វើមុខរាងសំប៉ែតជាងមុននិងលឿនជាងមុន។ ដោយផ្អែកលើបច្ចេកទេសសម័យនោះមិនទំនើប និងគ្មានទំនុកចិត្ត គេមិនប្រើក្នុងសង្រ្គាមទេ ក្រោយមកគេបន្ថែមចង្វាជាច្រើនជួរ ជំនួយបន្ថែមលើក្តោងដែលអាចធ្វើឱ្យមានល្បឿនលឿនជាងមុន។ ដោយមានការច្នៃប្រឌិត និងគំនិតរីកចំរើនលើបច្ចេកទេស គេបានអភិវឌ្ឍន៍សំពៅឱ្យកាន់តែប្រសើរឡើងជាលំដាប់។ នៅសម័យបុរាណពួកក្រិចបានចូលលុកលុយអាស៊ីមឺន័រដោយសំពៅចែវចង្វាមួយជួរ តែក្រោយមកគេកែច្នៃ មកប្រើចង្វាពីរជួរវិញ។ ចំពោះសំពៅដែលមានចង្វាបីជួរ ជាសំពៅប្រភេទធ្ងន់ដឹកកងទ័ពបានច្រើនសំរាប់ប្រើក្នុងចម្បាំង។ នៅឆ្នាំ៤៣០ មុន គ.ស នៅសាឡាមីណាកងទ័ពក្រិចចំនួន ៣១០ នាក់ដឹកនាំដោយតេមីស្តាកលេបានប្រយុទ្ធឈ្នះទ័ពសត្រូវចំនួន ១២០៧ នាក់ ដោយសំពៅសត្រូវយឺតមិនអាចគេចផុតពីសំពៅក្រិចប្រភេទនេះបានឡើយ។