បានជាមនុស្សមួយចំនួន ជក់បារីនិងផឹកស្រា ពីព្រោះ៖
- ការបង្ខិតបង្ខំ ពីមិត្រភក្តិ ឬការយកតម្រាប់តាមមិត្រភក្តិ
- ការរៀនតាមមនុស្សចាស់ដែលជាអ្នកជក់បារី ឬសេពសុរារួមមានឪពុកម្តាយ ជីដូនជីតា មា មីង អ្នកជិតខាង
- ការកែអផ្សុកពេលនៅម្នាក់ឯង
- ការកាត់បន្ថយការធុញថប់ពិបាកក្នុងចិត្តអស់កម្លាំងល្ហិតល្ហៃក្នុងខ្លួន
- ការផ្សាយពាណិជ្ជកម្មបារីដែលបង្ហាញថាការជកបារីនាំឲ្យមានភាពរីករាយ ស្រស់សង្ហាបំបាត់នូវការធុញថប់តាមរយៈតារាភាពបយន្តឬផ្តល់ជារង្វាន់នៅពេលបានផឹកសុរានិងជក់បារី
- ការចែកចាយបារី និងសុរាដោយមិនបាច់បង់ថ្លៃ ( ភ្លក្ស ឬសាក )
- ការចង់ដឹង ចង់ភ្លក្សរសជាតិនៃសុរានិងបារី
- ភាពមានពុតត្បុតរឹងត្អឹងរបស់ខ្លួនផង
- ការជួបជុំ មិត្រភក្តិ បងប្អូនឬចៅហ្វាយនាយពេលជប់លាងឬពិធីផ្សេងៗ
- បង្ហាញនូវភាពក្លាហានខ្លាំង តាមរយៈការជក់បារីនិងសេពសុរាគា
- បង្ហាញនូវការតបស្នងដឹងគុណចំពោះការបានសម្រេចនូវកិច្ចការអ្វីណាមួយដែលគេបានជួយជាដើម ។