2019-06-04 14:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពន្យល់ពាក្យ « នឹង និង ហ្នឹង » គឺៈ
នឹង ( កិ.នុ ) ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខ កិរិយាសព្ទប្រាប់ពីអនាគតកាលទៅខាងមុខថាមុខជា ប្រាកដជា គង់ គង់តែ ។ ឧ. ស្អែកនឹងទៅផ្ទះអ្នក ។
និង គឺជាសព្ទជាសន្ធាន ជាទ្វន្ទូ សម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្តី ថាទាំងព្រមទាំងផងនេះផងនោះផង ។ ឧ. អ្នកនិងខ្ញុំ ។
ហ្នឹង ( វិ.ស ) នុះ ។ និ ( ព.សា ) ដូច្នឹង អីចឹង អើ បើនិយាយមានសំឡេង ខ្ពស់ស្រួចខ្លាំងត្រូវសរសេរដាក់ជើងក្អែក នេះពីលើជាហ្នឹងហើយ ! ហ្នឹង ឯង ! ( សម្រាប់សម្តីសាមញ្ញ ) ។ ឧ. ហ្នឹងហើយនុះហើយ ។